កិច្ចប្រជុំគណៈកម្មាធិការនាយកទី១លើកទី១

កិច្ចប្រជុំគណៈកម្មាធិការនាយកទី១លើកទី១

កិច្ចប្រជុំគណៈកម្មាធិការនាយកទី១លើកទី១

 

គណៈកម្មាធិការនាយកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំលើកដំបូង បន្ទាប់ពីបានរៀបចំរចនាសម្ព័ន្ធថ្មីតាមរយៈសមាជជាតិលើកទី១កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧។

របៀបវារៈដែលគណៈកម្មាធិការនាយកទី១លើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន បច្ចុប្បន្នភាពនយោបាយទូទៅ អនុម័តលើសមាសភាពអនុប្រធានគណបក្ស អនុប្រធានគណៈកម្មាធិការនាយកទី១ អនុប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ពន្យល់អំពីគោលនយោបាយ និងសារនយោបាយសំខាន់ៗ និងស្វែងយល់អំពីគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនាយកទី១លើកទី១បានសម្រេចបោះឆ្នោតគាំទ្រលោក សាម ស៊ុនឌឿន និងអ្នកស្រីឡឹក រដ្ឋា ជាអនុប្រធានគណបក្ស លោក ប៉ោ សេដ្ឋា ជាអនុប្រធានគណៈកម្មាធិការនាយក និងលោកអ៊ួន សុផល ជាអនុប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ។ ចំណែកលោកបណ្ឌិតសាម អ៊ីន អតីតអគ្គលេខាធិការ និងជាអ្នកនាំពាក្យ ត្រូវបានអង្គប្រជុំបោះឆ្នោតសម្រេចឱ្យបន្តតួនាទីខាងលើដដែល។

កិច្ចប្រជុំនេះធ្វើឡើងក្រោមកិច្ចសម្របសម្រួលរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ដែលមានដែល​មាន​គុណ​តម្លៃ​​ “សាមគ្គីភាព យុត្តិធម៌ អហិង្សា” និង ទស្សនវិស័យសំខាន់ក្នុងការកសាង​ប្រទេស​កម្ពុជាឱ្យ ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ  និង ប្រទេសជាតិមានអធិបតេយ្យ​ពេញលេញ៕

Related Articles

Close