សេចក្តីថ្លែងការណ៍ ស្តីពី ស្ថានការណ៍នយោបាយកម្ពុជា

សេចក្តីថ្លែងការណ៍ ស្តីពី ស្ថានការណ៍នយោបាយកម្ពុជា

សេចក្តីថ្លែងការណ៍ ស្តីពី ស្ថានការណ៍នយោបាយកម្ពុជា

នៅសល់រយៈពេលមិនដល់១០ខែទៀតទេ ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបរិយាកាសនយោបាយកម្ពុជាបច្ចុប្បន្ន ដែលជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨ ដែលអាចធ្វើឱ្យការបោះឆ្នោតនេះមិនមានភាពសេរី យុត្តិធម៌ និងភាពទទួលយកបានដោយទូលំទូលាយពីសហគមន៍ជាតិ និងអន្តរជាតិ។

­­­­­­­­­­­

លក្ខខណ្ឌសំខាន់មួយនៃការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌ គឺគណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សសង្គ្រោះជាតិ មានឱកាស និងសេរីភាពចូលរួមប្រកួតប្រជែងដូចៗគ្នា។

ក្នុងន័យនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឱ្យមានការដោះលែងអ្នកដឹកនាំគណបក្សនយោបាយទាំងអស់ ដើម្បីឲ្យពួកគាត់ អាចដឹកនាំគណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ ខាងមុខ ដោយស្មើភាព និងយុត្តិធម៌៕

Related Articles

Close