សេចក្តីប្រកាសព័ត៌មាន ស្តីពី ការរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មូលដ្ឋានប្រចាំមណ្ឌលរាជធានីភ្នំពេញ

សេចក្តីប្រកាសព័ត៌មាន

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជ្រាបថា ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋានរាជធានីភ្នំពេញនឹងរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យ មូលដ្ឋានប្រចាំមណ្ឌលរាជធានីភ្នំពេញ

កម្មវិធីសមាជនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំមណ្ឌលរាជធានីភ្នំពេញ ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ នេះ។   ក្រៅពីនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏នឹងមានផែនការរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រនៅគ្រប់មណ្ឌលខេត្តទូទាំងប្រទេសជាបន្តបន្ទាប់ តាមគោលការណ៍ប្រជាធិបតេយ្យពីក្រោមឡើងលើ។

កម្មវិធីនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ ព្រឹក នាទីស្នាក់ការកណ្ដាល​របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលមានអាសយដ្ឋាន ផ្ទះលេខ ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួមប្រមាណជា១០០នាក់៕

Close