សេចក្តីថ្លែងការណ៍ ស្តីពី បរិយាកាសនយោបាយកម្ពុជា

សេចក្តីថ្លែងការណ៍ ស្តីពី បរិយាកាសនយោបាយកម្ពុជា

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្តែងការព្រួយបារម្ភអំពីការឡើងកម្តៅនយោបាយនៅប្រទេសកម្ពុជា ដែលកាន់តែអាក្រក់ទៅៗ ធ្វើឱ្យប៉ះពាល់កិតិ្តយស និងសេចក្តីថ្លៃថ្នូររបស់ព្រះរាជាណាចក្រកម្ពុជា លើឆាកអន្តរជាតិ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថា ដើម្បីបន្ធូរបន្ថយបរិយាកាសនយោបាយ យើងអំពាវនាវឱ្យរាជរដ្ឋាភិបាលដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃផ្សេងទៀតឱ្យមានសេរីភាពឡើងវិញ។

ជាមួយគ្នានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវឱ្យរាជរដ្ឋាភិបាលបង្កបរិយាកាសអំណោយផល និងបើកសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មាន ដើម្បីបំពេញតួនាទី យក និងផ្តល់ព័ត៌មានជូនដល់សាធារណជនដោយមិនមានភាពភ័យខ្លាច និងរៀបចំការបោះឆ្នោតមួយប្រកបដោយសេរី និងយុត្តិធម៌ ជាពិសេសត្រូវមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិឱ្យបានពេញលេញ៕

Close