គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មានការសោកស្ដាយចំពោះព្រឹត្តិការណ៍នៃអំពើហិង្សា ដែលបានកើតឡើង នៅស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៨ ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) សូមប្រកាសថ្កោលទោសចំពោះអំពើហិង្សា និងការប្រើប្រាស់កាំភ្លើង ដើម្បីដោះស្រាយបញ្ហា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) ទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ដោយយុត្តិធម៌ និងតម្លាភាព ដោយមានការចូលរួមពីគ្រប់ភាគី ជាពិសេសគឺសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) ក៏ទាមទារឲ្យអ្នកតំណាងរាស្រ្តមណ្ឌលក្រចេះ ត្រូវចេញមុខដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត៕