នៅថ្ងៃទី២៩ កក្កដា ២០១៨ ខាងមុខនេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជាតិសម្រាប់ អាណត្តិទី៦។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បាននឹងកំពុងត្រៀមខ្លួន ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិខាងមុខនេះ។ ប៉ុន្តែ គបម ក៏អាចដកខ្លួនចេញពីការចូលរួមការបោះឆ្នោតវិញ ក្នុងករណីលក្ខខណ្ឌដូចខាងក្រោមនេះមិនត្រូវបានបំពេញ៖
១. គ្មានការរំខានក្នុងការធ្វើសកម្មភាពដូចជា ការលើកស្លាក ការជួបជុំសមាជិក និងអ្នកគាំទ្រ
២. មិនមានការគំរាមកំហែងក្រោមរូបភាពផ្សេងៗ ដល់បេក្ខជន សកម្មជន និងអ្នកគាំទ្រ
៣. សេរីភាពប្រកបដោយយុត្តិធម៌ក្នុងការផ្សព្វផ្សាយអំពីគណបក្សតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ
៤. មានការផ្តល់សិទ្ធិ និងសេរីភាពពេញលេញដល់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដើម្បីបានចូលរួមពេញលេញ ទាំងមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។
គបម យល់ឃើញថា មានតែការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ដែលអាចផ្តល់ឱកាសឲ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ចូលរួមប្រកបដោយប្រសិទ្ធភាព ក្នុងការកសាងជាតិខ្មែរ ប្រកបដោយសន្តិភាព សេចក្តីថ្លៃថ្នូរ និងមានអធិបតេយ្យភាពពេញលេញ។