សេចក្តីប្រកាសព័ត៌មាន៖ សមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

សេចក្តីប្រកាសព័ត៌មាន៖ សមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិឱ្យបានជ្រាបថា ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តតាកែវនឹងរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំមណ្ឌលខេត្តតាកែវ

កម្មវិធីសមាជនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រចាំមណ្ឌលខេត្តតាកែវ ដែលនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ នេះ។   រហូតមកដល់ពេលនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន និងកំពុងអនុវត្ត តាមគោលការណ៍ប្រជាធិបតេយ្យ
ពីក្រោមឡើងលើ បានចំនួនជាង១០រាជធានី ខេត្ត រួមមកហើយ និងបន្តទៅកាន់ខេត្តផ្សេងៗទៀត។

កម្មវិធីនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារិ៍ ទី០១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ ព្រឹក
នាទីស្នាក់ការគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តតាកែវ ដែលមានអាសយដ្ឋាន នៅតាមបណ្តោយផ្លូវលេខ២២ ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដែលនឹងមានអ្នកចូលរួមប្រមាណជា១០០នាក់។

បញ្ជាក់៖ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅក្នុងមណ្ឌលខេត្តតាកែវ៕

Close