ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៦៥ យាងចូល ៦៦ ព្រះវស្សា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមស្នើសុំយ៉ាងទទូចដល់ រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងមូលហេតុមនុស្សធម៌ និងដើម្បីបង្កបរិយាកាសនយោបាយមុនការបោះឆ្នោតឲ្យបានប្រសើរឡើង អនុញ្ញាតឲ្យ លោកកឹម សុខា អាចស្ថិតនៅក្រៅឃុំ ឬត្រឹមការឃុំឃាំងក្នុងគេហដ្ឋានក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ក៏សូម រាជរដ្ឋាភិបាលកម្ពុជា ពិចារណាលើការលើកលែងទោស ឬដោះលែងឲ្យនៅក្រៅឃុំ ដល់អ្នកទោសមនសិការ និងសកម្មជនដីធ្លីមួយចំនួនផ្សេងទៀតផង។