គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នេះ បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
របៀបវារៈដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះមាន១. បច្ចុប្បន្នភាពនយោបាយ ២. របាយការណ៍សរីកចម្រើន ៣. វគ្គជួបជុំបេក្ខជនតំណាងរាស្ត្រតាមខេត្ត/ភូមិភាគ ៤. ការពិនិត្យតែងតាំងប្រតិបត្តិខេត្តមួយចំនួន និង៥. ផែនការសកម្មភាព/សេចក្តីណែនាំដល់ប្រតិបត្តិរាជធានីខេត្ត។
កិច្ចប្រជុំនេះ គឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕