ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តកណ្តាល ដាក់ចេញផែនការលើកស្លាកនៅតាមផ្លូវជាតិសំខាន់ៗ និងទីប្រជុំជនមួយចំនួននៅមុនការបោះឆ្នោតខាងមុខនេះ ដើម្បីផ្សព្វផ្សាយគោលនយោបាយនិយមកណ្តាល ផ្សះផ្សា និងអភិវឌ្ឍន៍ជាតិ។
នៅព្រឹកថ្ងៃអង្គារម្សិលមិញ ក្រុមការងារមួយក្រុមបាននាំគ្នាលើកស្លាកចំនួនពីរទីតាំង គឺទី១ នៅក្នុងភូមិត្រពាំងស្វាយ ឃុំក្រាំងម្កាក់ និងទី២ ស្ថិតក្នុងភូមិព្រះសង្គម ឃុំពើក ដែលទីតាំងទាំងពីរនេះគឺស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នូល ខេត្តកណ្ដាល។
បើយោងតាមខ្លឹមសារប្រជុំរបស់ក្រុមការងារគ ប ម ខេត្តកណ្តាលកាលពីថ្ងៃទី១៣ គឺក្រុមការងារនេះដាក់ទិសដៅដែលត្រូវលើមុនការបោះឆ្នោតនេះ រួមមាន២១កន្លែងទៀត។
ទិសដៅបន្ត៖ លើកស្លាកធំ១ (២មx៣ម) និងតូច២ (១.២x២.៤ម) នៅគ្រប់ស្រុក តាមផ្លូវជាតិសំខាន់ៗ រួមមាន៖
ផ្លូវជាតិ | ស្រុកគោលដៅ | លើករួច | បន្តលើក |
លេខ១ | កៀនស្វាយនិងលើកដែក | ០ | ៦ |
លេខ២ | កណ្តាលស្ទឹង | ៣ | ៣ |
លេខ៣ | កណ្តាលស្ទឹង | ២ | ១ |
លេខ៤ | អង្គស្នួល | ៣ | ២ |
លេខ៥ | ពញាឭ | ០ | ៣ |
លេខ៦ | មុខកំពូល | ០ | ៣ |
លេខ៨ | ខ្សាច់កណ្តាល | ០ | ៣ |
លេខ២១ | ស្អាងនិងកោះធំ | ៥ | ០ |
សរុប | ៩ | ២១ |
សរុបស្លាក ដែលត្រូវលើកបន្ត មានចំនួន ២១ស្លាក