សៀវភៅនេះ ដែលយើងហៅថា «សៀវភៅបៃតង» ជាកិច្ចសន្យានយោបាយ ដ៏សំខាន់របស់ គបម ចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត និងជាផែនទីបង្ហាញផ្លូវ សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ គបម។ គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ត្រូវធានានូវសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការចូលរួមតាមដានផ្តល់យោបល់ វាយតម្លៃ លើការអនុវត្តគោលនយោបាយទាំង ១២៥ ចំណុចនេះ ក៏ដូចជាមានសិទ្ធិអំណាចក្នុងការដកតំណាងរាស្ត្រ (កូតាគបម) មុនអាណត្តិ ក្នុងករណីបំពេញតួនាទីមិនបានល្អតាមការសន្យា។ “សៀវភៅបៃតង” ឬជាភាសាអង់គ្លេសថា “The Green Book” មានចារិកនូវគោលនយោបាយ ១២៥ ចំណុច និងកម្មវិធីនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ចង់តាមដានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោមនេះ ដើម្បីទាញយកនូវឯកសារ សៀវភៅបៃតង ឬ The Green Book នេះ បាន។
Close