គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ នេះ បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
របៀបវារៈដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះមាន១. បច្ចុប្បន្នភាពនយោបាយ ២. របាយការណ៍សរីកចម្រើន ៣. ការរៀបចំវេទិកាសាធារណៈតាមខេត្ត ៤. ផែនការសកម្មភាពបន្ត (ប្រតិបត្តិស្រុក-ឃុំ/ភ្នាក់ងារ) ៥. ការពិនិត្យ និងសម្រេចលើកំរូស្លាក គបម ៦. រចនាសម្ព័ន្ធ គបម នៅឯនាយសមុទ្រ និង៧. ការចលនាធនធាន។
កិច្ចប្រជុំនេះ គឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕