គបម ប្រើយន្តការរដ្ឋសភាតស៊ូមតិនយោបាយការពារប្រយោជន៍ប្រជាពលរដ្ឋ

គបម ប្រើយន្តការរដ្ឋសភាតស៊ូមតិនយោបាយការពារប្រយោជន៍ប្រជាពលរដ្ឋ

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដឹកនាំសមាជិកសមាជិកា គណបក្សយកលិខិតដាក់ជូនរដ្ឋសភាដើម្បីចង់ដឹងពីការឆ្លើយតបរបស់រដ្ឋសភាទៅ​លើញត្តិ របស់ខ្លួន ដែលបានដាក់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ចំពោះការស្នើសុំ​កិច្ចអន្តរាគមន៍ពីរដ្ឋសភាពលើករណីលុបបឹងតាមោក(បឹងកប់ស្រូវ)។

លោកយ៉េង វីរៈ បញ្ជាក់ថា៖ «គណៈកម្មាធិការទី១ ពួកគាត់បានធ្វើការហើយ។ គាត់(សភា)បាន​ព្រាងលិខិតសម្រាប់ប្រធានរដ្ឋសភាចុះហត្ថលេខា ដើម្បីឱ្យដាក់ស្ថាប័ន​ជំនាញ មន្ត្រីជំនាញពាក់ព័ន្ធ ត្រៀមការឆ្លើយតប»។

គបម ទទួលយកបានក្នុងករណីនេះ ដែលថារដ្ឋសភាបានទទួលញត្តិ និងដឹងពីការសម្តែង កង្វល់របស់យើងលើបឹងធំចុងក្រោយរបស់រាជធានីភ្នំពេញ ហើយក៏បានចាត់ការ​តាមនីតិ​វិធី។ នេះជាការតស៊ូមតិដោយប្រើយន្តការសភារបស់គណបក្សនៅក្រៅរដ្ឋាភិបាលដើម្បីការពារ ផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

លោក យ៉េង វីរៈ ប្រធានគណប្ស (នៅខាងស្តាំ) លោក ឡឹក សុធារ អ្នកនាំពាក្យ នៅជាប់លោក យ៉េង វីរៈ និង លោកបណ្ឌិត សាម អ៊ីន ជាអគ្គលេខាធិការ ឯខាងឆ្វេងគឺលោក សែន ចាន់គ្រី អគ្គហេរញ្ញិក ក្នុងតំណើរបេសកម្មចុះពិនិត្យមើលបឹងតាមោកដែលត្រូវបានលុបដោយអន្លឺៗ។

មានការសម្តែងកង្វល់ពីសកម្មភាពអភិវឌ្ឍដែលមិនមានទិសដៅច្បាស់លាស់នេះពីពលរដ្ឋសកម្ម  ហើយប្រជាពលរដ្ឋភ្នំពេញ ក៏កំពុងរង់ចាំមើលតំណាងរាស្រ្តល្អ ដែលទើបជាប់ឆ្នោត​ចេញមុខ ការពារប្រយោជន៍ម្ចាស់ឆ្នោតផងដែរ។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបន្ថែមយ៉ាងដូច្នេះថា «ចំពោះលទ្ធផលយ៉ាងណា យើងនឹងបន្តតាមដាន»។

ការណ៍សំខាន់ក្នុងការឆ្លើយតបរបស់មន្ត្រីជំនាញ ក្រោយទទួលបានលិខិតពីរដ្ឋសភាជាតិ លើករណីអភិវឌ្ឍបឹងតាមោក​ មន្ត្រីជំនាញពាក់ព័ន្ធទាំងឡាយ គួរធ្វើការឆ្លើយបំភ្លឺជាសាធារ​ណៈ ដើម្បីបង្ហាញពីសមត្ថភាពក្នុងការដឹកនាំកសាងជាតិឆ្លុះបញ្ជាំងពីគោលនយោបាយ​ដឹកនាំរដ្ឋ ក្នុងអាណត្តិទី៦នេះ៕

Close