សេចក្ដីប្រកាសព័ត៌មាន ស្តីពី កម្មវិធីរំលឹកខួប ៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

សេចក្ដីប្រកាសព័ត៌មាន ស្តីពី កម្មវិធីរំលឹកខួប ៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) នឹងប្រារព្ធខួប ៤ឆ្នាំ នៃការបង្កើតគណបក្ស និងការប្រកាសអំពីទិសដៅយុទ្ធសាស្រ្ដ​របស់ គបម “ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ/សង្កាត់ ឆ្នាំ២០២២”​។ ពិធីនេះនឹងមានអ្នកចូលរួម ចំនួនប្រមាណ ២០០នាក់ និងប្រព្រឹត្តទៅនៅផ្ទះលេខ៣៨ ផ្លូវលេខ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។​​

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមបណ្ដាញផ្សព្វផ្សាយព័ត៌មានជាតិ-អន្តរជាតិ អង្គការជាតិ- អន្តរជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ជ្រាបជាព័ត៌មាន។

ព័ត៌មានបន្ថែម សូមទាក់ទងអ្នកនាំពាក្យគណបក្ស​ តាមរយៈទូរស័ព្ទ ០១១ ៥៥ ៣៤ ៧៥។

 

 

Close