កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី១០សីហា២០១៩

កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី១០សីហា២០១៩

នៅថ្ងៃទី១០ ខែសីហានេះ គណៈកម្មាធិការនាយកទី១នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបើកកិច្ចប្រជុំ ក្រោមការសម្របសម្រួលពីលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកទី១ ដើម្បីពិភាក្សាទៅលើដំណើរការរីកចម្រើនរបស់គណបក្ស និងស្តីពីផែនការសកម្មភាពបន្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណតិ្តឆ្នាំ២០២២។

របៀបវារៈដែលបានលើកយកមកពិភាក្សានាថ្ងៃនេះមាន ១. បច្ចុប្បន្នភាពនយោបាយទូទៅនៅកម្ពុជា ២. ការចែករំលែកអំពីសកម្មភាពក្រុមការងាររាជធានី/ខេត្ត ៣. របាយការណ៍ គបម យុទ្ធសាស្ត្រតស៊ូមតិ និងសេវាផ្នែកច្បាប់ គបម ៤. ការពិភាគ្សាពីកម្មវិធីខួប ៤ឆ្នាំ គបម និងការប្រកាសទិសដៅយុទ្ធសាស្ត្រឆ្នាំ២០២២។ ក្នុងនោះអង្គប្រជុំក៏បានលើកឡើងពីរបៀបវារៈសំខាន់ផ្សេងៗមួយចំនួនទៀត មកពិភាគ្សាផងដែរ។

កិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅផ្ទះលេខ១៣ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលមានការចូលរួមពីសមាជិកគណៈកម្មាធិការនាយកមកពីតាមបណ្តារាជធានី/ខេត្ត៕

 

ចុចទីនេះដើម្បីចូលទៅទាញយកសៀវបៃតង ដែលស្តីពីគោលនយោបាយ១២៥ចំណុច របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

 

Close