ការប្រឈមរបស់សេដ្ឋកិច្ចជាតិ និងដំណោះស្រាយ

ការប្រឈមរបស់សេដ្ឋកិច្ចជាតិ និងដំណោះស្រាយ

 

ផ្នែកសំខាន់ៗបំផុត ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចកម្ពុជា មានវិស័យកសិកម្ម ទេសចរណ៍ និងវិស័យឧស្សាហកម្មកាត់ដេរ។ តែដូចមកដល់ឆ្នាំ​២០១៩នេះ ការវិវឌ្ឍនៃវិស័យនេះហាក់ដូចជា ដើរថយក្រោយ និងប្រឈមនឹងការលំបាកសំខាន់ៗដូចខាងក្រោម៖

១. កសិកម្មទៅមុខមិនរួចហើយឆ្នាំនេះការនាំចេញអង្ករទៅអឺរ៉ុបថយចុះ៤០ភាគរយ​ក្រោយ អឺរ៉ុបយកពន្ធ

២. ចំនួនភ្ញៀវទេសចរនៅសៀមរាបថយចុះ ហើយអាចបន្តថយចុះទៀត ឧទាហរណ៍ខែសីហានេះ ថយចុះប្រហែល២០ភាគរយបើធៀបទៅខែសីហាឆ្នាំ២០១៨

៣. វិស័យឧស្សាហកម្មកាត់ដេរប្រឈមនឹងភាពមិនច្បាស់លាស់ដោយសាររឿង​ដក​ឬមិនដក EBA

៤. ការកើនឡើងនៃប្រាក់បំណុលរបស់ប្រជាកសិករ និងការលំបាកក្នុងការរក​ចំណូលមកសងបំណុល។

នៅពេលកសិកម្ម និងទេសចរណ៍ជួបបញ្ហា ហើយឧស្សាហកម្មកាត់ដេរប្រឈមនឹងដកEBA សេដ្ឋកិច្ចខ្មែរនឹងមានការថយចុះដែលនឹងនាំមកនូវផលប៉ះពាល់អវិជ្ជមានដល់វិស័យការងារ និងប្រាក់ចំណូលប្រជាពលរដ្ឋ ហើយក៏នឹងប៉ះពាល់ដល់ស្ថេរភាពនយោបាយផងដែរ។

កម្ពុជាត្រូវការគោលនយោបាយសេដ្ឋកិច្ច និងការងារដែលផ្តោតលើការគាំទ្រនិងលើកស្ទួយវិស័យកសិកម្ម ទេសចរណ៍ សិប្បកម្ម និងឧស្សាហកម្មក្នុងស្រុកឲ្យមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ ការដឹកនាំប្រទេសគ្រាន់តែឲ្យគ្រាន់បើជាងឆ្នាំ១៩៧៩ គឺមិនអាចនាំកម្ពុជាទៅរកភាពសម្បូរ សប្បាយបានទេ។ កម្ពុជា ក៏ត្រូវការគោលនយោបាយប្រកបដោយប្រសិទ្ធិភាពក្នុងការគាំទ្រដល់ ការពង្រឹងសមត្ថភាពកសិករក្រុមផលិត ក្នុងការបង្កើនប្រាក់ចំណូល ដើម្បីដោះស្រាយបបញ្ហា ជីវភាព និងការសងបំណុល៕

Related Articles

Close