សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានបញ្ចប់របាយការណ៍បឋមលើកទី២របស់ខ្លួនដោយទុកពេលឱ្យកម្ពុជារយៈពេលមួយខែ ដើម្បីឆ្លើយតបពីបញ្ហាសិទ្ធិមនុស្ស មុននឹងសម្រេចថាត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅកាត់ថា EBA ពីកម្ពុជាឬយ៉ាងណា។
លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានសរសេរលើបណ្តាញសង្គមTwitter របស់លោកស្រី ដោយភ្ជាប់មកជាមួយនូវសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបថា «យើងបានបញ្ចប់របាយការណ៍របស់យើងស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធបណ្តោះអាសន្នលើកម្ពុជា។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ឥឡូវនេះរដ្ឋាភិបាលកម្ពុជាមានរយៈពេលមួយខែដើម្បីឆ្លើយតប ហើយយើងនឹងធ្វើការសម្រេចចិត្តចុងក្រោយរបស់យើងនៅខែកុម្ភៈឆ្នាំក្រោយ»។
We have completed our report on the temporary suspension of trade preferences to Cambodia. We are very concerned about the human rights situation there. The Cambodians now have one month to respond and we will make our final decision in Feb next year. ↘️https://t.co/SQ1Yevo4Jj
— Cecilia Malmström (@MalmstromEU) November 12, 2019
នេះជាអ្វីដែលយើងមើលឃើញថា សហភាពអឺរ៉ុបធ្វើការមានគោលការណ៍ ដំណើរការ និងរបៀបរបស់គេ ជាពិសេសគេឱ្យតម្លៃលើការសិក្សាស្រាវជ្រាវពិគ្រោះយោបល់ ទុកពេលឱ្យពិចារណារឆ្លើយតបមុននឹងគេឈានទៅដល់ការសម្រេចចិត្ត។ សហភាពអឺរ៉ុបគ្មានចេតនាអ្វីក្រៅពីគាំទ្រឱ្យខ្មែរមានសមត្ថភាពប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្មដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេរីភាពប្រជាពលរដ្ឋ។
ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមគោលការណ៍ EBA គឺកម្ពុជាជាអ្នកសូមនាំទំនិញចូលទីផ្សារអឺរ៉ុប ហើយសូមកុំឱ្យអឺរ៉ុបយកពន្ធ។ តែបើសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាខ្លាំងមិនបាច់ចរចារឿងសូមអនុគ្រោះពន្ធទេ។ ហើយបើទីផ្សារកម្ពុជាធំដូចវៀតណាម អឺរ៉ុបមកសូមចរចានាំចូលទីផ្សារវៀតណាមដោយអត់ឱ្យវៀតណាមយកពន្ធហើយអឺរ៉ុបឱ្យទំនិញវៀតណាមចូលទីផ្សារអឺរ៉ុបដោយអត់យកពន្ធដែរតាមគោលការណ៍ FTA។
ការដកឬការរក្សាអនុគ្រោះពន្ធ EBA ជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ មានតែរដ្ឋាភិបាលមួយទេដែលជាតំណាងក្នុងការចរចារក្សាទុកប្រព័ន្ធអនុគ្រោះពន្ធដែលមានសារៈសំខាន់ដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
សរុបមកសមត្ថភាពប្រកួតប្រជែងក៏ទាប ទីផ្សារក៏តូច មានតែEBAទេដែលអាចជួយកម្ពុជាក្នុងពេលនេះ។ ការបង្កើនសមត្ថភាពប្រកួតប្រជែងទៅរួចទាល់តែដូរគោលនយោបាយ និងរបៀបដឹកនាំវិស័យសេដ្ឋកិច្ច និងការងារ និងកែលម្អប្រព័ន្ធសេវាសាធារណ:។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មានគោលនយោបាយ១២៥ ចំណុចចែងក្នុងសៀវភៅបៃតងសម្រាប់តម្រង់ទិសការដឹកនាំប្រទេស៕