គ្មានសម្ពាធអន្តរជា​តិណាធំ​ជាង​ស​ម្ពាធពីក​សិ​ករ និងកម្មករ​ដែលជាកូន​ចៅ​ក​សិ​ករ​ទេ

គ្មានសម្ពាធអន្តរជា​តិណាធំ​ជាង​ស​ម្ពាធពីក​សិ​ករ និងកម្មករ​ដែលជាកូន​ចៅ​ក​សិ​ករ​ទេ

 

វិស័យកសិកម្ម  គឺជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋប្រមាណជា៨០ភាគរយគឺជាកសិករ ប៉ុន្តែវិស័យមួយនេះកំពុងប្រឈមបញ្ហាជាខ្លាំង នៅពេលអឺរ៉ុបកំណត់ឱ្យកម្ពុជាបង់ពន្ធអង្ករនាំចូលទៅកាន់ទៅផ្សារអឺរ៉ុបកាលពីប៉ុន្មានខែមុននេះ។

ការណ៍នេះ បានធ្វើឱ្យការនាំអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ធ្លាក់ចុះ ធ្វើឱ្យតម្លៃស្រូវអង្គរកម្ពុជាធ្លាក់ចុះជាលំដាប់ ហើយកសិករក៏ប្រឈមមុខកាន់តែខ្លាំងឡើងពីចំណូលសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។

តម្លៃស្រូវក្រអូបចុះ​ថោកជាង២០ភាគរយនៅពេលសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករនាំចូលពីកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប។ ស្រូវចុះថោក ចំណូលទាប ទំនិញឡើងថ្លៃ ចំណាយលើការធ្វើស្រែកើន ដោយងាកជួល ងាកទិញ ងាកខ្ចី ដែលធ្វើឱ្យបំណុលកើន។ កសិករភាគច្រើនពឹងលើចំណូលក្រៅកសិកម្ម ជាពិសេសការងារកូនចៅនៅតាមរោងចក្រ ប៉ុន្តែបើលែងមានការអនុគ្រោះពន្ធ EBA កូនចៅកសិករអាចមានការបាត់បង់ការងារ និងប្រាក់ចំណូល។ នៅពេលនេះហើយវិបត្តិសេដ្ឋកិច្ចគ្រួសារនឹងចាប់ផ្តើមកាត់មានឡើង។

កម្ពុជាត្រូវការគោលនយោបាយដែលមានប្រសិទ្ធិភាពដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច និងការងារតាមមូលដ្ឋាន ជាពិសេសគាំទ្រដល់កសិករ សិប្បករ និងសហគ្រិនគ្រប់វិស័យ។ ប្រមុខរាជរដ្ឋាភិបាលធ្លាប់អះអាងថារដ្ឋសល់លុយមួយខែ១០០ទៅ២០០ លានដុល្លារ។ តាមពិតបើរាជរដ្ឋាភិបាលវិនិយោគលើសេដ្ឋកិច្ចមូលដ្ឋានតែ ១០០ ទៅ ២០០ លានមួយឆ្នាំក្នុងរយៈពេល៥ ឆ្នាំក្រោយមកជនបទកម្ពុជាមានភាពសម្បូរសប្បាយ ហើយយើងក៏លែងត្រូវការEBAដែរ។

ប៉ុន្តែបើអ្នកដឹកប្រទេសនៅតែបន្តនយោបាយឈ្នះចាញ់ខ្មែរគ្នាឯងតាមគោលការណ៍មានមួយអត់មួយ ៥ឆ្នាំក្រោយអ្នកពេញកម្លាំងរត់ចោលភូមិបន្សល់ទុកតែយាយតាចាំផ្ទះ ហើយកូនចៅតូចតាចក៏ប្រឈមនឹងបញ្ហាខ្វះការអប់រំល្អពីឪពុកម្តាយដែរ...។ល។

ទុក្ខវេទនារបស់កសិករ និងកម្មករ ជាការឈឺចាប់របស់អ្នកដឹកនាំនយោបាយ ហើយក៏ជាទុក្ខវេទនារបស់ជាតិទាំងមូលដែរ។ គ្មានសម្ពាធអន្តរជាតិណាដែលខ្លាំងជាងកសិករ និងកម្មករដែលជាកូនចៅរបស់កសិករឡើយ ទៅដល់អ្នកដឹកនាំប្រទេស ដើម្បីឱ្យពួកគេដោះស្រាយបញ្ហាមានប្រសិទ្ធភាព។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) មានគោលនយោបាយលោកស្ទួវវិស័យសេដ្ឋកិច្ច និងការងារ ដូចមានចែងក្នុងសៀវភៅបៃតង ត្រង់ទំព័រទី១៣ ចាប់ពីប្រការ៩ ដល់ប្រការ១៨៕

 

Close