កម្ពុជាជាប្រ​ទេសសម្បូរ​បែប តែនាំចូលគ្មានសល់អ្វី

កម្ពុជាជាប្រ​ទេសសម្បូរ​បែប តែនាំចូលគ្មានសល់អ្វី

 

បើ​និយាយពីធនធានធម្មជាតិ មិនថា​លើដី ក្នុងដី លើ​ទឹក ក្នុងទឹក នោះ​ទេ កម្ពុជា សម្បូរ​បែបសម្បូរយ៉ាងមិនចាញ់​បរ​ទេស​ឡើយ ប៉ុ​ន្តែ​កម្ពុជានាំចូលរបស់​ប្រើ​ប្រាស់​ស្ទើ​រ​គ្មាន​សល់​អ្វីឡើយ សូម្បី​ឈើ​ចាក់​ធ្មេញ ក៏កម្ពុជាពុំទាន់មានលទ្ធភាពផលិត ដោយខ្លួនឯងដែរ។

ប្រទេសសម្បូរសមុទ្រទឹកប្រៃ និងសម្បូរពន្លឺថ្ងៃតែនាំអំបិលចូល។ ប្រទេសសម្បូរបឹងស្ទឹងទន្លេ តែនាំត្រីចូល។
ប្រទេសសម្បូរទឹក សម្បូរដី តែនាំស្លឹកគ្រៃចូល។ ប្រទេសសម្បូរឫស្សី សម្បូរឈើ តែនាំតុ ទូ កៅអី ចង្កឹះ និងឈើចាក់ធ្មេញចូល។ ប្រទេសសម្បូរជ័រកៅស៊ូ តែនាំសំបកកង់ចូល។ ប្រទេសសម្បូរទឹកដីអំណោយផលដល់ការដាំកប្បាសក្រចៅ តែនាំក្រណាត់ និងបាវចូល។ ប្រទេសសម្បូរចម្ការស្វាយចន្ទីតែនាំគ្រាប់ចន្ទីចូល។ល។ និង។ល។

នេះជានយោបាយកសិកម្ម សិប្បកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន?

ការគាំទ្រកសិករ សិប្បករ និងឧស្សាហករក្នុងស្រុក ដើម្បីបង្កើនការផលិត និងកែច្នៃ និងមានសមត្ថភាពប្រកួតប្រជែងជាគោលនយោបាយសេដ្ឋកិច្ច និងការងារដែលនាំមកនូវភាពសម្បូរសប្បាយ និងអធិបតេយ្យជាតិពិតប្រាកដដូចបានចែងក្នុងសៀវភៅបៃតងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) ត្រង់ទំព័រទី១៣ ចាប់ពីប្រការ៩ ដល់ប្រការ ៣១។ គោលបំណងទីមួយនៃការធ្វើនយោបាយយើងគឺប្រកួតប្រជែងគោលនយោបាយកសាងជាតិ មិនមែនយកឈ្នះយកចាញ់ដើម្បីតំណែង តួនាទី ឬ កៅអីនោះទេ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើនយោបាយ ដោយឈរលើគុណតម្លៃសាមគ្គី យុត្តិធម៌ អហិង្សា សេរីភាព និងសុចរិតភាព ហើយគោលបំណងវែងឆ្ងាយរបស់យើង គឺចង់ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសរស់នៅប្រកបដោយជីវភាពថ្លៃថ្នូរ និងប្រទេសជាតិមានអធិបតេយ្យភាពពេញលេញ៕

 

 

Close