តើសន្តិភាពពិតក្នុងការដឹកនាំរដ្ឋជាអ្វី?

តើសន្តិភាពពិតក្នុងការដឹកនាំរដ្ឋជាអ្វី?

 

សមត្ថភាពពិតក្នុងការដឹកនាំការងាររដ្ឋាភិបាល រៀបចំសេដ្ឋកិច្ចមូលដ្ឋានឱ្យរឹងមាំ និងលើកកម្ពស់ប្រជាធិបតេយ្យ ពីគណបក្សដែលទទួលបានសំឡេងគាំទ្រច្រើន ឆ្លុះបញ្ចាំង ពីរឿងរ៉ាវពាក់ព័ន្ធប្រទាក់ក្រឡាគ្នាក្នុងការកសាងជាតិខ្មែរឱ្យសម្បូរសប្បាយ និងសន្តិភាព ពិតប្រាកដ។

នៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន រដ្ឋាភិបាលបានធ្វើការងារស្វិតស្វាញជាច្រើន ទាំង ការកំណត់ទិសដៅកសាងផែនការអភិវឌ្ឍថ្នាក់ជាតិ ការរុញឱ្យមានកម្មវិធីវិនិយោគ សាធារណៈថ្នាក់ក្រោមជាតិ និងការវាយតម្លៃលើសមិទ្ធិផលក្នុងអាណត្តិរបស់ខ្លួន ដោយចង់បង្ហាញថាខ្លួនមានសមត្ថភាពបញ្ចប់សង្គ្រាម (របៀបនៃការដោះស្រាយបញ្ហា) ដើម្បីតស៊ូរក្សាលំនឹងសន្តិភាព និងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យប្រសើរ។ ក្នុងន័យនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មើលឃើញថា សន្តិភាពពិតប្រាកដ និងយូរអង្វែង ទាល់តែរដ្ឋាភិបាល​ប្រឹងលែងឱ្យមានសង្រ្គាមចំនួន៣៖

១. លែងមានសង្រ្គាមដោយអាវុធបង្ហូរឈាម។

២. លែងមានសង្រ្គាមហិង្សានយោបាយទាំងកាយ ទាំងវាចារ និងចិត្ត។

៣. លែងមានសង្គ្រាមប្រយុទ្ធនឹងភាពក្រីក្រ និងអយុត្តិធម៌សង្គម។

៥ឆ្នាំ មិនមានច្រើនដងទេសម្រាប់អ្នកនយោបាយក្នុងការបង្ហាញសមត្ថភាពពិតប្រាកដ ដើម្បីបញ្ចប់ការតស៊ូដោយអាវុធបង្ហូរឈាម។ អំពើហិង្សានយោបាយទាំងកាយ និងវាចារ ទាមទារឱ្យអ្នកដឹកនាំរដ្ឋធ្វើខ្លួនជាគំរូក្នុងការបន្សាបកំហឹង ហើយដឹកដៃភាគីពាក់ព័ន្ធទៅ រកគោលដៅរួមដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ភាពក្រីក្រ និងអយុត្តិធម៌សង្គម នឹង ក្លាយជាបន្ទាត់ក្រឹតឧត្តមភាពរបស់អ្នកនយោបាយទទួលបានតួនាទីដឹកនាំរដ្ឋាភិបាល កសាងជាតិ។

គោលបំណងនៃការធ្វើនយោបាយរបស់យើងគឺនាំមកនូវការដឹកនាំប្រទេសដែលលែងឱ្យមានសង្រ្គាមទាំង៣ ខាងលើនេះ ដើម្បីនាំសុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយជូនសង្គមជាតិទាំងមូល៕

 

ចុចទីនេះដើម្បីដោនឡូតសៀវភៅបៃតងដែលនិយាយពីគោលនយោបាយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

Close