ខ្មែររើសផ្លូវណាមួយ ក្នុងការសម្រេចជោគវាសនាខ្លួន ស្តាស្ថានភាពនយោបាយ?

ខ្មែររើសផ្លូវណាមួយ ក្នុងការសម្រេចជោគវាសនាខ្លួន ស្តាស្ថានភាពនយោបាយ?

 

ស្ថានភាពនយោបាយមានភាពចម្រូងចម្រាស បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរពិបាកក្នុងការសម្រេចិត្តក្នុងការជ្រើសរើសផ្លូវដើរ ក៏ព្រោះតែអ្នកនយោបាយ បានបញ្ចេញវោហាសាស្ត្រនយោបាយរបស់ពួកគេតែរៀងៗខ្លួនប្រាប់ទៅដល់ប្រជាពលរដ្ឋអំពីផ្លូវដែលត្រូវដើរ។ ក្រុមមួយបានលើកឡើងថា គ្មានអ្វីដែលត្រូវផ្លាស់ប្តូរទៀតទេ ព្រោះវាបានដំណើរការយ៉ាងល្អហើយវិថីនយោបាយបច្ចុប្បន្ន។ ចំណែកមួយក្រុមផ្សេងទៀតបានប្រាប់ប្រជាពលរដ្ឋថា យើងមិនចាំបាច់ធ្វើអ្វីឡើយ ដោយរងចាំតែអ្នកខាងក្រៅជួយបានហើយ ព្រោះគេមានឥទ្ធិពលខ្លាំង ដោយនៅឱ្យស្ងៀម និងដេកផ្ទះក៏ឈ្នះដែរ។ ប៉ុន្តែមួយក្រុមផ្សេងទៀត មិនបានយល់ឃើញដូចអ្នកនយោបាយទាំងពីរក្រុមខាងលើឡើយ ក៏ព្រោះតែចង់កសាងវប្បធម៌នយោបាយថ្មី ដោយយល់ថាវិថីនយោបាយបញ្ចុប្បន្ននៅមានចន្លោះប្រហោងច្រើន ហើយត្រូវតែមានការផ្លាស់ប្តូរ និងកែប្រែ ជាចាំបាច់ ប៉ុន្តែការណ៍នេះមិនត្រូវពឹកផ្អែកអ្នកទីទៃឡើយក្រៅពីខ្លួនឯង គឺខ្លួនឯងត្រូវជួយខ្លួនឯងជាមុន ទើបអ្នកដទៃគេអាចជួយបាន។ ខ្លួនឯងជាកម្លាំងរបស់ខ្លួនឯង។

ពាក់ព័ន្ធនឹងស្ថានភាពនយោបាយនៅកម្ពុជា សហភាពអឺរ៉ុបបានសម្រេចហើយនៅថ្ងៃទី១២ ខែកុម្ភ:២០២០ ដោយការកាត់ផ្តាច់ប្រព័ន្ធ អនុគ្រោះពន្ធពីកម្ពុជាប្រមាណ ២០% ដែលការសម្រេចនេះ នឹងមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ នោះទេដល់កម្ពុជា។ រាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនក៏ទទួលយក សេចក្តីសម្រេចនេះដែរ។ ពេលនេះដល់វេនប្រជា ពលរដ្ឋ ខ្មែរជាអ្នកសម្រេចម្តងដែលមាន ផ្លូវសំខាន់៣សម្រាប់ជ្រើសរើស៖

  1. គាំទ្រ និងទុកឲ្យគណបក្សប្រជាជនឈ្នះតែឯង125/125បន្តទៀតនៅឆ្នាំ២០២៣។
  2. យកឈ្នះតាមរយៈការបន្តរង់ចាំឲ្យមានការផ្លាស់ប្តូរដោយពឹងលើទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក និងសហភាពអឺរុប។
  3. ប្រជាជាតិខ្មែរជាអ្នកឈ្នះតាមរយ:វប្បធម៌នយោបាយថ្មីសេរីពហុបក្សពិតប្រាកដ ដោយយកឧត្តមគតិនិយមធំជាងបុគ្គលនិយម។

ការជ្រើសរើសយកផ្លូវណាមួយ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលយើងត្រូវ គោរព។ តែក្រុមអ្នកប្រជាធិបតេយ្យមូលដ្ឋាននិយម នឹងខំបន្តដំណើរទៅមុខតាមផ្លូវទី៣ ទោះបីជាត្រូវការពេលវេលា១០ទៅ២០ឆ្នាំទៀតក៏ដោយជាពិសេសតាមរយៈការកសាងធនធានពលរដ្ឋសកម្ម។ យើងក៏ត្រៀមខ្លួនសហការជាមួយអ្នកប្រជាធិបតេយ្យសេរីកណ្តាល និយម​​ និងប្រជាធិបតេយ្យបៃតងនិយមដើម្បីបន្តដំណើរទៅមុខទាំងអស់គ្នា៕

ទាញយកសៀវភៅបៃតងនៅទីនេះ 

 

Close