សេចក្តីថ្លែងការណ៍ ស្តីពី ពលរដ្ឋម្នាក់ គ្រូពេទ្យម្នាក់

សេចក្តីថ្លែងការណ៍ ស្តីពី ពលរដ្ឋម្នាក់ គ្រូពេទ្យម្នាក់

 

តាមតួលេខចុងក្រោយ អ្នកដែលមានផ្ទុកមេរោគកូវីដ១៩ (COVID-19) នៅព្រះរាជាណាចក្រកម្ពុជា
បានកើនឡើងដល់ចំនួន ៣៥នាក់ហើយ ដែលក្នុងនោះភាគច្រើនជាករណីនាំចូលពីក្រៅស្រុក។ តួលេខនេះគិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។  មកដល់ពេលនេះមិនទាន់​មាន​ករណី​ឆ្លងតៗ​គ្នាជាសហគមន៍​នៅកម្ពុជាទេ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមអំពាវដល់ប្រជាពលរដ្ឋ កុំអាលមានការ​ជ្រួល​ច្របល់ខ្លាំងពេក។ សូមចូលរួមទាំងអស់ក្នុងតួនាទីជាពលរដ្ឋផង និងគ្រូពេទ្យផងដែរ ដើម្បីការពារ​លើ​ករណី រីករាលដាលនៃជំងឺកូវីដ១៩ ក្នុងកម្រិតសហគមន៍ដោយ៖

១. ចូលរួមឃ្លាំមើល និងអង្កេតមនុស្សប្លែកមុខ ឬ អ្នកភូមិដែលអាចផ្ទុកជំងឺកូវីដ១៩

២. ជូនដំណឹងដល់អាជ្ញាធរដែនដី ឬ ពេទ្យស្រុក ករណីមានការសង្ស័យថាមានអ្នកផ្ទុកជំងឺកូវីដ១៩

៣. សូមរក្សាខ្លួននៅដាច់ដោយឡែកពីគេឯង ១៤ថ្ងៃ បើសង្ស័យថាខ្លួនមានផ្ទុកជំងឺកូវីដ១៩

៤. សម្រាប់ការស្វែងរកជំនួយបន្ថែមសូមទូរស័ព្ទទៅលេខ ១១៥ លើករណីជំងឺកូវីដ១៩

គបម យល់ឃើញថាពលរដ្ឋម្នាក់ដែលដើរតួនាទីជាពលរដ្ឋផង និងជាគ្រូពេទ្យម្នាក់ផង នឹងជួយ​បាន​ច្រើន​លើ​ការងារ​ឃ្លាំមើល និងការពារករណីរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងកម្រិតភូមិឃុំ ឬ សហគមន៍៕

Close