ការជួបជុំពីការត្រៀមការចូលរួមការបោះឆ្នោតឃុំសង្កាត់២០២២

ការជួបជុំពីការត្រៀមការចូលរួមការបោះឆ្នោតឃុំសង្កាត់២០២២

 

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការជួបជុំជាមួយបេក្ខជនដែលត្រៀមខ្លួនចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២០ អាណត្តិទី៥។

គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានបង្កើតឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដោយអ្នកស្រលាញ់ប្រជាធិបតេយ្យបែបវិមជ្ឈការ មកពីឃុំ សង្កាត់ចំនួន ១០ និងបណ្តាញសង្គមខ្មែរដើម្បីខ្មែរ។

នៅឆ្នាំ២០១៧ គបម បានទទួលការគាំទ្រពីប្រជាពលរដ្ឋនៅចំនួន៣ ឃុំ និងមានក្រុមប្រឹក្សាឃុំជាប់ឆ្នោតចំនួន៥រូប ដែលកំពុងបំពេញតួនាទីជាអ្នកដឹកនាំល្អនៅតាមមូលដ្ឋាន។

យើងត្រៀមខ្លួនពង្រីកការចូលរួមដឹកនាំឃុំសង្កាត់ថែមទៀតនៅឆ្នាំ២០២២។ ការត្រៀមខ្លួនមានដូចជា:

១) ការបង្កើនចំណេះដឹងពី ប៣ (ប្រជាធិបតេយ្យ បោះឆ្នោត បក្សនយោបាយ) ដល់បេក្ខជនឈរឈ្មោះ។

២) ការត្រៀមផ្លូវចិត្តទប់ទល់នឹងសង្រ្គាមចិត្តសាស្រ្តគ្រប់រូបភាព។

៣)ការត្រៀមធនធានមនុស្សជាបេក្ខជនពី១២ ទៅ ២៦ នាក់សម្រាប់ឃុំ/សង្កាត់នីមួយៗ។

៤)ការរៀបចំគោលនយោបាយដោះស្រាយបញ្ហាឃុំសង្កាត់នីមួយៗ។

៥)ការត្រៀមថវិកា។

យើងក៏ត្រៀមទទួលប្រជាពលរដ្ឋសកម្មដែលចង់ឈរឈ្មោះជាមេឃុំល្អថែមទៀតដែលជាផ្នែកនៃដំណើរការកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យនៅទូទាំងប្រទេស។

Close