ផ្អាកបានប៉ុន្មានថ្ងៃ ឥឡូវឱ្យនាំចូលត្រីវៀតណាមវិញ, ខ្លាចអ្នកចិញ្ចឹមត្រីខ្មែរក្រ?

ផ្អាកបានប៉ុន្មានថ្ងៃ ឥឡូវឱ្យនាំចូលត្រីវៀតណាមវិញ, ខ្លាចអ្នកចិញ្ចឹមត្រីខ្មែរក្រ?

 

អ្នកចិញ្ចឹមត្រីក្នុងស្រុក នៅជាជនរងគ្រោះក្នុងវិស័យនេះ ហើយបញ្ហាដដែលៗនៅតែទាន់អាច ដោះស្រាយជូនអ្នកផលិតក្នុងស្រុក ក្នុងបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក និងបង្កើត ការងារជូនអ្នកភូមិ ខណៈដែលភាគីប្រទេសជិតខាងតែងតែយកលេសនេះលេសនោះ ដើម្បី កើបលុយពីខ្មែរយើង។

កន្លងមកនេះ ភាគីរដ្ឋាភិបាលកម្ពុជា និងវៀតណាម បានឯកភាពគ្នាលើទំហំពាណិជ្ជកម្មរបស់វៀតណាម ៥ពាន់លានដុល្លារសម្រាប់នាំលុយចេញពីកម្ពុជា។ ហើយថ្មីៗនេះ រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុទ្ធតែអួតប្រាប់ប្រជាពលរដ្ឋតាមវិទ្យុអន្តរជាតិបារាំងថា៖« ...ប្រកាសឱ្យប្រជាជនយើង យកចិត្តទុកដាក់ និងប្រើប្រាស់ឱកាសមាស ដែលសម្តេចប្រកាសកាលពីថ្ងៃតី១៨ ខែកុម្ភៈ និងថ្អៃទី១៤ ខែកក្កដា នៅព្រៃវែង។ ប្រជាជនយើង បានចូលរួមចិញ្ចឹមច្រើន អ៊ីចឹងទៅវាចាល់ត្រី ដែលគាត់ចិញ្ចឹមហ្នឹង! យើង ក៏យកយន្តការត្រួតពិនិត្យមកមើលទៅ តើវាយ៉ាងម៉េចវាបានចាល់ច្រើន? អ៊ីចឹង ឃើញថា ប្រជាជន បានបង្កើនការចិញ្ចឹមច្រើន ហើយផលិតផលបានកើនលើសទៅនឹងអ្វី ដែលយើងបានវាយតម្លៃ ជាពិសេសនៅដើមឆ្នាំ ២០២០ ជាពិសេសប្រជាជនបានកើនដល់ ២៦២៥គ្រួសារ នៃការចិញ្ចឹម។ អ៊ីចឹង បានជាយើង ពិនិត្យមើលអ្វីដែលយើង អាចជួយប្រជាជនយើងបាន ក្នុងដំណាក់កាលវីករាលដាលនៃជំងឺកូវីដ១៩? ……អា៎ហ្នឹង អត់មានត្រូវចរចារអ្វីទាំងអស់ ព្រោះយើងអនុវត្តអនុលោមទៅតាមកិច្ចព្រមព្រៀងកន្លងទៅ ដាបបែលយូធីអូ (WTO), អ្វីដែលសំខាន់នោះគឺយើង ដោះស្រាយបញ្ហាចំពោះមុខ ដែលប្រជាជនយើង កំពុងប្រឈម ព្រោះវារីវប្បករទាំងអស់បានខ្ចីធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ម្នាក់ ៥ម៉ឺន ម្នាក់១០ម៉ឺន ខ្លះ២០ម៉ឺនដុល្លារ យកមកធ្វើអាជីវកម្ម ហើយបើខាតបង់ទៅវិញ នោះយើងបាត់បង់ធនធានថវិកាជាតិដែលធនាគារអភិវឌ្ឍជនបទ និងកសិកម្ម ចេញជួយគាត់ ហើយទី២ បាក់ទឹកចិត្តរបស់ប្រជាជនយើងជាអ្នកចិញ្ចឹម។ យើង បានគិតគូគ្រប់ជ្រុងជ្រោយលើបញ្ហាហ្នឹង។»

«អង្គភាពក្រោមបង្គាប់រាជរដ្ឋាភិបាល មិនហ៊ានបញ្ចេញសមត្ថភាពការពារផលប្រយោជន៍អ្នក ផលិតត្រីក្នុងស្រុក ទាំងគោលនយោបាយបក្សកាន់អំណាចបាន និងកំពុងជ្រោមជ្រែងឱ្យអ្នកផលិតត្រី (វិស័យវារីវប្បកម្ម) អាចឱ្យបន្តជីវិតមុខរបរនេះក្នុងសម័យកូវីដ១៩ ហើយពួកអ្នកផលិតត្រី ទាំងនោះ ក៏កំពុងវ័ណ្ឌកនិងបំណុលចរន្តសាច់ប្រាក់ផងដែរ ដើម្បីទ្រទ្រង់វិស័យនេះ នៅក្នុងទិសដៅជួយដល់សេដ្ឋកិច្ចជាតិខ្មែរក្នុងគ្រាលំបាក។ តើការបើកឱ្យនាំចូលត្រីវៀតណាមវិញ ភាគីរដ្ឋាភិបាលខ្លាចអ្នកចិញ្ចឹមត្រីខ្មែរ ក្រ មិនទាន់គ្រប់គ្រាន់ឬយ៉ាងណា?» នេះបើតាមអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ។

មតិរិះគន់តាមបណ្តាញសង្គម កើនឡើងជាលំដាប់ពីរបៀបធ្វើការរបស់អង្គភាពរាជរដ្ឋាភិបាល ទាក់ទងការគាំពារអ្នកផលិតក្នុងស្រុក ក៏ដូចជាការរក្សាលំនឹងជញ្ជីងពាណិជ្ជកម្មរវាងខ្មែរ និង វៀតណាម ដែលក្នុងនោះមានដូចជា៖ «មើលទៅ! អត់ពីត្រីយួន ដាច់ពោះខ្មែរអស់ហើយ»។ ហើយ ក៏មានមតិខ្លះ និយាយថា៖ «គ្រាន់តែវៀតណាមគេតវ៉ាតែបន្តិច រដ្ឋមន្ត្រីយើងទប់មិនឈ្នះផង តើបងប្អូនមើលមិនយល់ទៀត?»

លោក ឡឹក សុធារ បន្ថែម៖ «ការបើកឲ្យវៀតណាមនាំត្រីចូលវិញ បន្ទាប់ពីបិទរយ:ពេលខ្លី បង្ហាញថាក្រសួងកសិកម្ម មិនមានគោលនយោបាយ និងគោលជំហរច្បាស់លាស់ក្នុងការគាំទ្រនិងលើកស្ទួយផលិតកម្មក្នុងស្រុក។ ក្រៅពីការបិទ និងរិតបន្តឹងការនាំចូល គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) យល់ឃើញថារដ្ឋាភិបាល នៅមានវិធានការផ្សេងទៀតក្នុងការលើកស្ទួយផលិតកម្មក្នុងស្រុក និងសមត្ថភាពប្រកួតប្រជែងរបស់កសិករនិងផលិតករខ្មែរ។ វិធានការទាំងនោះមានដូចជា៖ ទី១ ការគាំទ្រដល់ការកាត់បន្ថយថ្លៃដើមផលិត ទី២ ការគាំទ្រដល់ពាណិជ្ជករក្នុងការជួយលក់ផលិតផលខ្មែរ និងទី៣ ការលើកស្ទួយការបរិភោគផលិតផលខ្មែរជាដើម។ល។»

ការកាត់បន្ថយការនាំចូលនូវអ្វីដែលខ្មែរអាចផលិតបាន នឹងជួយដល់សេដ្ឋកិច្ចជាតិខ្មែរ និងបង្កើនការងារក្នុងស្រុក ជាពិសេសក្នុងពេលវិបត្តិកូវីឌ១៩នេះ។ តាមពិត ទាំងនេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដែលអ្នកបម្រើប្រយោជន៍ខ្មែរ។

Close