សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំក្រាំងលាវ រៀបចំសមាជ

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំក្រាំងលាវ រៀបចំសមាជ

សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំក្រាំងលាវ រៀបចំសមាជ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានកិត្តិយសជម្រាបជូនដំណឹងដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ឱ្យបានជ្រាបថា សមាជិកគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំក្រាំងលាវ នឹងរៀបចំសមាជ ក្នុងគោលបំណង៖

១. អនុម័តគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានឃុំក្រាំងលាវ និង
២. បោះឆ្នោតជ្រើសរើស គណៈកម្មាធិការប្រតិបត្តិ គបមឃុំក្រាំងលាវ។

កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៩:០០ នាទីព្រឹក
អាសយដ្ឋាន៖ ភូមិត្រពាំងអង្គ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

សូមបញ្ជាក់ថាឃុំក្រាំងលាវគឺជាឃុំទី២នៅក្នុងខេត្តតាកែវ ដែលសមាជិកមូលដ្ឋានរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានរួមគ្នាបង្កើតឡើង និងជាឃុំទី៨ ក្នុងចំណោមឃុំដែលបានធ្វើសមាជរួចរបស់ គណបក្ស។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមតាមការគួរ។

បញ្ជាក់៖ បើអស់លោកលោកស្រីអ្នកសារព័ត៌មានជាតិ-អន្តជាតិ មានចំណាប់អារម្មណ៍ ក្នុងការចូលរួមយក ព័ត៌មានសូមទាក់ទងតាមរយៈ លោក អាន វិចិត្រ ទូរស័ព្ទលេខ ០៧០ ៥១ ៥៦ ៥៧។

Related Articles

Close