គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) មានកិត្តិយសជម្រាបជូនដំណឹងដល់សាធារណជន អង្គទូត អ្នកសារព័ត៌មានជាតិ-អន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គណបក្សនឹងរៀបចំ “សមាជជាតិលើកទី១ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៩:០០ព្រឹក ដល់ម៉ោង១:០០ រសៀល នៅទីស្នាក់ការកណ្តាលរបស់គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន ផ្ទះលេខ៣៨ ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កម្មវិធីនេះធ្វើក្នុងគោលបំណង ដើម្បីបោះឆ្នោតគាំទ្រលក្ខន្តិកៈគណបក្ស និងសមាសភាពគណៈកម្មាធិការនាយកទី១ និងបោះឆ្នោតជ្រើសរើសប្រធានស្ថាប័នទាំងបីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៖
- ប្រធានគណបក្ស/គណៈកម្មាធិការប្រតិបត្តិ
- ប្រធានគណៈកម្មាធិការនាយកទី១
- ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ។
កម្មវិធីនេះនឹងមានសមាជិកជាប្រតិភូតំណាងប្រមាណជា១៥០នាក់ មកពីរាជធានី ខេត្ត ចូលរួម។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អង្គទូត និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ជ្រាបជាព័ត៌មាន។
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧
សម្រាប់ព័ត៌មានបន្ថែម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
ទូរស័ព្ទលេខ ០៧០ ៥១ ៥៦ ៥៧