នៅថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១៥ តំណាងប្រជាពលរដ្ឋចំនួន១០ឃុំ/សង្កាត់មកពីខេត្ត កំពង់ស្ពឺ កំពត តាកែវ និង រាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីសមាជិក បណ្តាញសង្គមខ្មែរដើម្បីខ្មែរ បានជួបជុំគ្នាជាលើកដំបូងដើម្បីបង្កើតគណបក្សនយោ-បាយមួយមានឈ្មោះថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម) ដែលមានគុណតម្លៃ “សាមគ្គីភាព យុត្តិធម៌ អហិង្សា” និង ទស្សនវិស័យសំខាន់ក្នុងការកសាងប្រទេសកម្ពុជាឲ្យ ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ និង ប្រទេសជាតិមានអធិបតេយ្យពេញលេញ ។
ដើម្បីសម្រេចគោលបំណងវែងឆ្ងាយនេះ គបម មានបេសកកម្មបណ្តុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យឲ្យបានទូទាំងប្រទេស។
រចនាសម្ព័ន្ធ គបម នឹងត្រូវរៀបចំតាមគោលការណ៍គ្រឹះសំខាន់ៗដូចខាងក្រោម ៖
១. ស្ម័គ្រចិត្ត និង បើកចំហរ
២. សមាជិកាធិបតេយ្យ
៣. ប្រជាធិបតេយ្យបែបវិមជ្ឈការ
៤. អ្នកដឹកនាំដើរតួនាទីជាអ្នកសម្របសម្រួល និង ពង្រឹងសមត្ថភាពសមាជិក និងប្រជាពលរដ្ឋទូទៅ
៥. ភាពជាម្ចាស់ ជាពិសេសស្វ័យភាពហិរញ្ញវត្ថុ។
ចុចទីនេះដដើម្បីទាញយក លក្ខន្តិកៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាPDF