សមាជ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឆ្នាំ២០២៤
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានរៀបចំសមាជបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្ស បន្ទាប់ពីប្រធានគណៈកម្មាធិការទាំងបីរបស់គណបក្សបានផុតអាណត្តិ។
ជាលទ្ធផលពិធីសមាជដែលរៀបចំរយៈពេលព្រឹក និងមួយរសៀលបានព្រឹត្តទៅយ៉ាងរលួន និងដោយជោគជ័យ។ ឆ្លងតាមរយៈនៃការបោះឆ្នោតដោយសំងាត់នៅព្រឹកមិញនេះរួមមក អង្គបោះឆ្នោតបានសម្រេចបោះឆ្នោតជ្រើសរើសលោក សេក សុខា ឱ្យជាប្រធានគណៈកម្មាធិការប្រតិបត្តិ(ប្រធានគណបក្ស) លោក មាន អ៊ាង ឱ្យជាប់ជាប្រធានគណៈកម្មាធិការនិយក និងលោក ធួក បូណា ឱ្យជាប់ប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ។
សូមបញ្ជាក់ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដោយបញ្ញវន្តមួយក្រុម និងប្រជាពលរដ្ឋមកពីតាមមូលដ្ឋាន នៅពេលនោះអង្គសមាជបានសម្រេចបោះឆ្នោតជ្រើសរើសលោក យ៉េង វីរៈ ឱ្យជាប់ជាប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានគណបក្ស។
យោងតាមលក្ខន្តិកៈរបស់គណបក្សថ្នាក់នៃគណៈកម្មាធិការនីមួយៗអាចដឹកនាំបានត្រឹម២អាណត្តិ ដែលមានរយៈពេលយ៉ាងយូរ១០ឆ្នាំ។