https://asksusng.com/ https://santuario.com.co// https://assiad.org/ https://sdtq-daarulukhuwwah.sch.id/ https://www.smpitassalammalang.sch.id/ https://sditalmuttaqin.sch.id/ https://www.pkskotamalang.or.id/ https://www.pkskotamadiun.or.id/ https://pks-kabmalang.or.id/ https://outboundmalang.com/ https://nurululummalangkota.sch.id/ https://www.mtsn2kotamalang.sch.id/ http://mtskhadijahmalang.sch.id/ https://pks-kabmalang.or.id/ https://www.halotod.com/

k929

k929

k929

k929

k929

yuklink

Categories

១៧ មេសា មេរៀនប្រវត្តិសាស្ត្រដើម្បីការប្រកួតប្រជែងនាំមកនូវភាពសម្បូរសប្បាយជូនជនរួមជាតិទាំងអស់គ្នា – Grassroots Democratic Party (GDP)

១៧ មេសា មេរៀនប្រវត្តិសាស្ត្រដើម្បីការប្រកួតប្រជែងនាំមកនូវភាពសម្បូរសប្បាយជូនជនរួមជាតិទាំងអស់គ្នា

0 30

 

មេរៀននយោបាយខ្មែរក្នុងការដឹកនាំរដ្ឋកន្លងមក ជាពិសេសទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលនាំឱ្យប្រទេសកម្ពុជាយើងធ្លាក់ចុះក្នុងយុគសម័យខ្មៅងងឹតបំផុត។ មានទិដ្ឋភាព ៣ ដែលកូនខ្មែរគ្រប់រូប ត្រូវឈ្វេងយល់ និងរៀបចំគន្លងថ្មីសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ ដែលក្នុងនោះ៖

1. ការប្រកួតប្រជែងដណ្តើមអំណាចនយោបាយដឹកនាំរដ្ឋាភិបាល តាមរយៈមធ្យោបាយសង្គ្រាម និងមធ្យោបាយហិង្សាផ្សេងៗទៀត ដែលជាលទ្ធផលមិនអាចនាំឱ្យខ្មែរយើងរស់បានសុខនោះឡើយ។ ដូចគ្នាដែរ ការប្រកួតប្រជែងនយោបាយ ដែលផ្តោតទៅលើការបណ្តុះឱ្យមានការស្អប់ គំនុំគុំគួន ធ្វើជាសត្រូវរវាងគ្នានិងគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរ ចុងក្រោយបំផុតក៏នាំមកនូវគ្រោះមហន្តរាយដល់ប្រទេសជាតិ។

2. ការធ្វើនយោបាយ ដោយអ្នកនយោបាយមានការពឹងពាក់ ឬជឿជាក់លើបរទេសពេក ដើម្បីយកឈ្នះគូប្រកួតប្រជែងខ្មែរគ្នាឯង វាមិនត្រឹមតែមិនបានជួយអ្វីដល់ជាតិខ្មែរខ្លួនឯងទេ ថែមទាំងរុញឱ្យប្រទេសខ្មែរ រងនូវការបំផ្លិចបំផ្លាញ និងងាយបាត់បង់ឯករាជ្យភាពនៃជាតិថែមទៀតផង។

3. ការដឹកនាំបែបបិតាធិបតេយ្យ យោធានិយម ផ្តាច់ការ ពុករលួយ បក្សពួកនិយម ខ្វះការកសាងសេដ្ឋកិច្ច ដោះស្រាយបញ្ហាកសិកម្ម និងស្បៀងជូនប្រជាជន ដោយពឹងផ្អែកតែជំនួយបរទេស(សហរដ្ឋអាមេរិក)មិនអាចស្ថិតស្ថេរបានយូរទេ។

ឈរលើមេរៀន និងបទពិសោធន៍នៃនយោបាយដឹកនាំរដ្ឋកន្លងមក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន យល់ឃើញថាការប្រកួតប្រជែងតាមបែបផែនវប្បធម៌នយោបាយថ្មី ដែលធ្វើនយោបាយឈរលើគុណតម្លៃសាមគ្គីជាតិ ឯកភាពជាតិ និងអហិង្សា ព្រមទាំងឈរលើការប្រកួតប្រជែងគោលនយោបាយបង្រួបបង្រួមជាតិ កសាងជាតិ ការពារជាតិ និងគោលនយោបាយសហប្រតិបត្តិការអន្តរជាតិ ដូចចែងក្នុងសៀវភៅបៃតង និងអនុលោមតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ទើបអាចនាំមកនូវភាពសម្បូរសប្បាយជូនប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ ទោះបីដំណើរនោះត្រូវការពេលវេលាយូរយ៉ាងណាក៏ដោយ។

នាសម័យមុន ខ្មែរយើងអាចត្រូវការមេដឹកនាំ ជាមេទ័ពបែបអាទិទេព ដែលធ្វើសង្គ្រាមវាទទីពង្រីកដែនអាណាចក្រខ្មែរ ប៉ុន្តែមិនជាមេទ័ពធ្វើសង្គ្រាមយកឈ្នះខ្មែរគ្នាឯងដើម្បីអំណាចខ្លួនឯងនោះឡើយ។ រីឯក្នុងសម័យទំនើបនេះ ប្រជាពលរដ្ឋខ្មែរ លែងត្រូវការមេដឹកនាំរដ្ឋ ជាមេទ័ពបែបអាទិទេពបន្តទៅទៀតហើយ ដោយគ្រាន់តែត្រូវការមេដឹកនាំរដ្ឋជាអ្នកនយោបាយ ដែលមានសមត្ថភាពកសាងភាពជាគំរូ ក្នុងការឈានមុខដឹកនាំការងារបង្កើតវិបុលភាពនៃវិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សិក្សាធិការអប់រំ និងសុខាភិបាលជាដើម ។ល។ ហើយជាពិសេស មេដឹកនាំរដ្ឋ ដែលមានវីរភាពក្នុងការបណ្តុះធនធានមនុស្សខ្មែរ និងកសាងខឿនសេដ្ឋកិច្ចជាតិ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន សូមអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ បញ្ឈប់នយោបាយលាបពណ៌ គុំគួន ស្អប់ខ្ពើម និងសងសឹកគ្នា ហើយចូលរួមលើកស្ទួយវប្បធម៌នយោបាយថ្មី ដើម្បីបង្រួបបង្រួមជាតិ កសាងជាតិ និងការពារជាតិខ្មែរយើង ដើម្បីភាពសម្បូរសប្បាយដល់កូនខ្មែរទាំងអស់គ្នា។

#17មេសា #នយោបាយដឹកនាំរដ្ឋ #គបម #gdpcambodia

Leave A Reply

Your email address will not be published.