https://asksusng.com/ https://santuario.com.co// https://assiad.org/ https://sdtq-daarulukhuwwah.sch.id/ https://www.smpitassalammalang.sch.id/ https://sditalmuttaqin.sch.id/ https://www.pkskotamalang.or.id/ https://www.pkskotamadiun.or.id/ https://pks-kabmalang.or.id/ https://outboundmalang.com/ https://nurululummalangkota.sch.id/ https://www.mtsn2kotamalang.sch.id/ http://mtskhadijahmalang.sch.id/ https://pks-kabmalang.or.id/ https://www.halotod.com/

k929

k929

k929

k929

k929

yuklink

Categories

សេចក្តីថ្លែងការណ៍ អំពី​ ការរម្លឹកខួបទី៧៥ឆ្នាំ ដែលបារាំងបានសម្រេចផ្ទេរ ទឹកដីខ្មែរ​កម្ពុជាក្រោម ឱ្យទៅប្រទេសវៀតណាមត្រួតត្រា (៤មិថុនា ១៩៤៩- ៤មិថុនា ២០២៤) – Grassroots Democratic Party (GDP)

សេចក្តីថ្លែងការណ៍ អំពី​ ការរម្លឹកខួបទី៧៥ឆ្នាំ ដែលបារាំងបានសម្រេចផ្ទេរ ទឹកដីខ្មែរ​កម្ពុជាក្រោម ឱ្យទៅប្រទេសវៀតណាមត្រួតត្រា (៤មិថុនា ១៩៤៩- ៤មិថុនា ២០២៤)

0 11

នៅថ្ងៃ០៤ មិថុនា ឆ្នាំ១៩៤៩ ទឹកដីកម្ពុជាក្រោម ត្រូវបានសម្រេចផ្ទេរ​​ ទៅឱ្យប្រទេសវៀត​​ណាម​​ត្រួតត្រា តាមរយៈក្រឹត្យលេខ49-773 ដោយប្រធានាធិបតីបារាំងលោក វ៉ាំង​សង់ អូ​រិ​យោល (Vincent Auriol) ក្រោយពីសភាបារាំងបានអនុម័ត នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៤៩។ ចាប់តាំងពីពេល​នោះមក ពលរដ្ឋខ្មែរក្រោមបានក្លាយជាជនជាតិដើមភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួនឯង។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមសម្តែងការសោកស្តាយពន់ពេក ចំពោះការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលយើងខ្ញុំ​ត្រូវ ចងចាំ មិនអាចបំភ្លេចបាន។ ក្នុងនោះ ដែរយើងចាត់ទុកបងប្អូនខ្មែរកម្ពុជាក្រោមគឺជាជនរួមឈាមខ្មែរតែមួយ ដែលត្រូវយកចិត្តទុកដាក់ និងការគាំទ្រ តាមដែលអាចធ្វើទៅបាន។ ការផ្ទេរ​ទឹកដីកម្ពុជា-ក្រោម​ទៅឱ្យប្រទេសវៀតណា​ត្រួតត្រានេះ​ ជាមេរៀនប្រវត្តិសាស្ត្រ ដែលថ្នាក់ដឹកនាំខ្មែរជំនាន់ក្រោយៗ និងពលរដ្ឋខ្មែរគ្រប់និន្នាការ ត្រូវចងចាំ និងត្រូវរួបរួមសាមគ្គីគ្នា រក្សាការពារទឹកដី ដែលមានបច្ចុប្បន្នឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមគោរពកោតសរសើរ ចំពោះវីរភាពរបស់​បងប្អូនពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលមានភាពអង់អាចក្លាហានពុះពារ ប្រឈម​បញ្ហា​គ្រប់បែបយ៉ាង ខិតខំអភិរក្សការពារអក្សរសាស្រ្ត វប្បធម៌ ប្រពៃណីដូនតាខ្មែរ ទោះបីជាមានការ រារាំងគា​បសង្កត់  បំបិទសិទ្ធិ សេរីភាព ពីសំណាក់អាជ្ញាធរ​វៀតណាមក៏ដោយ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) សូមអំពាវនាវ​ទៅ រាជរដ្ឋាភិបាល​កម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាម ដើម្បីធានាថា ជនជាតិដើមខ្មែរ មានសិទ្ធិសេរីភាពគ្រប់គ្រាន់ មាន​ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេស សិទ្ធិខាងវប្បធម៌ ជំនឿ សាសនា និងសិទ្ធិពលរដ្ឋផ្សេងៗទៀត​ ក្នុងការតវ៉ាទាមទារ សម្ដែង​មតិ និង​ជួបជុំ ដែលស្របតាមច្បាប់អន្តរជាតិ។ ជាពិសេស សូមរាជរដ្ឋាភិបាលកម្ពុជាជជែកជាមួយភាគីវៀតណាម ដើម្បី​រៀបចំឱ្យមានបេសកកម្មកុងស៊ុលនៅប្រចាំតំបន់ និងមាន​បេសកកម្មពីរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានទៀងទាត់ទៅតំបន់ដែលមានជនជាតិខ្មែរកម្ពុជាក្រោម​រស់នៅ៕

 

ថ្ងៃចន្ទ ១២រោច  ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨

រាជធានីភ្នំពេញ, ថ្ងៃទី០៣  ខែមិថុនា ឆ្នាំ២០២៤

គណបក្សប្រជាធិបតេយ្យមុលដ្ឋាន

Leave A Reply

Your email address will not be published.