ចូលជាសមាជិក

សមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

ក) ប្រភេទសមាជិកភាព សិទ្ធិ កាតព្វកិច្ច របស់សមាជិក

គ ប ម មានសមាជិកពីរប្រភេទគឺ សមាជិកជំហរ និងសមាជិកគាំទ្រ ដែលតម្រូវឲ្យមានការដាក់ពាក្យស្នើសុំ ជាលាយលក្ខណ៍អក្សរ និងមានការចេញប័ណ្ណសមាជិកភាព។ ។ គ ប ម ក៏ស្វាគមន៍ផងដែរដល់អ្នកមានចំណាប់អារម្មណ៍ទាំងឡាយដែលមានទឹកចិត្តចង់ជួយ គបម តាមរយៈការបង់ថវិកាទ្រទ្រង់ស្ម័គ្រចិត្ត ឬការជួយផ្សព្វផ្សាយបន្តអំពីគោលការណ៍ គ ប ម។ គ ប ម ចាត់ទុកអ្នកទាំងនោះជាអ្នកគាំទ្រទូទៅ។ ពលរដ្ឋកម្ពុជាទាំងអស់ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅអាចចូលជាសមាជិក គ ប ម បាន។ សមាជិកផ្តួចផ្តើមបង្កើត គ ប ម ដំបូងនៅក្នុងដប់ឃុំ/សង្កាត់គំរូ និងមកពីបណ្តាញសង្គមខ្មែរដើម្បីខ្មែរ ក្លាយជាសមាជិកជំហរជាស្វ័យប្រវត្តិ ចាប់ពីថ្ងៃប្រជុំដំបូងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥។ សមាជិកទាំងអស់ត្រូវគោរព និងដើរតាមគោលការណ៍រួមរបស់ គ ប ម។

សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិកជំហរ និងសមាជិកគាំទ្រមានដូចតទៅ៖


ខ) ច្រកសុំចូលជាសមាជិកភាព គ ប ម
ដើម្បីចូលជាសមាជិក គ ប ម លោកអ្នកអាចចូលតាមរយៈច្រកបីៈ
១) តាមឃុំ/សង្កាត់ដែលអ្នករស់នៅ ដែលមានក្រុមការងារ គ ប ម រួចហើយ
២) តាមរយៈការស្គាល់ និងណែនាំពីសមាជិកជំហរណាម្នាក់
៣) តាមរយៈការដឹងឮពីប្រព័ន្ធផ្សព្វផ្សាយ

) នីតិវិធីក្នុងការសុំចូល និងទទួលស្គាល់ជាសមាជិក

.) សុំចូលតាមឃុំ/សង្កាត់ដែលអ្នករស់នៅ

  • អ្នកមានចំណាប់អារម្មណ៍តាមឃុំ/សង្កាត់ ដែលមានក្រុមការងាររៀបចំ ឃុំ/សង្កាត់ (មូលដ្ឋាន)រួចហើយ អាចដាក់ពាក្យស្នើសុំចូលជាសមាជិក តាមរយៈសមាជិកក្រុមការងារនៅឃុំ/សង្កាត់ដែលខ្លួនរស់នៅ។
  • ពាក្យស្នើសុំត្រូវបានវាយតម្លៃដោយក្រុមការងារ ឬគណៈកម្មការប្រតិបត្តិ នៅតាមឃុំ/សង្កាត់ យ៉ាងយូរ១សប្តាហ៍ក្រោយពីទទួលបានពាក្យស្នើសុំ។
  • តំណាងតាមឃុំ/សង្កាត់ ត្រូវផ្ញើឈ្មោះអ្នកអាចក្លាយជាសមាជិក មកអគ្គលេខាធិការដ្ឋានដើម្បីពិនិត្យ និងសម្រេច យ៉ាងយូរ១សប្តាហ៍ក្រោយពីវាយតម្លៃហើយ។
  • ការចេញប័ណ្ណសមាជិកភាពត្រូវធ្វើឡើង និងផ្ញើទៅឃុំ/សង្កាត់វិញយ៉ាងយូរបំផុត១៥ថ្ងៃក្រោយពីទទួលបានឈ្មោះពីតំណាងតាមឃុំ/សង្កាត់។

.) សុំចូលតាមរយៈការស្គាល់ និងណែនាំពីសមាជិកជំហរ

  • អ្នកមានចំណាប់អារម្មណ៍ចូលជាសមាជិក អាចទទួលព័ត៌មាន និងឯកសារអំពី តាមរយៈសមាជិកជំហរណាម្នាក់ ឬស្នើសុំមកអគ្គលេខាធិការដ្ឋាន (ឯកសាររួមមាន ឯកសារគោល ក្រមសីលធម៌សមាជិក និងពាក្យស្នើសុំចូលជាសមាជិក) ឬតាមរយៈគេហទំព័ររបស់ គបម gdpcambodia.party
  • ក្រោយពីមានការយល់ដឹងអំពីគោលការណ៍របស់ ប្រភេទសមាជិកភាព សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិក គាត់ដាក់ពាក្យស្នើសុំចូលជាសមាជិក មកអគ្គលេខាធិការដ្ឋានផ្ទាល់ ឬតាមរយៈអ៊ីម៉ែល ឬគេហទំព័រ
  • ក្រោយពីទទួលពាក្យស្នើសុំ យ៉ាងយូរ១០ថ្ងៃ អគ្គលេខាធិការដ្ឋានត្រូវធ្វើការសម្ភាសន៍ដោយផ្ទាល់មាត់ ឬតាមរយៈទូរស័ព្ទ ឬតាមប្រព័ន្ធអ៊ីម៉ែល ដើម្បីវាយតម្លៃលើពាក្យស្នើសុំ។
  • ក្រោយពីសម្ភាសន៍ យ៉ាងយូរ៥ថ្ងៃ អគ្គលេខាធិការដ្ឋានត្រូវឆ្លើយតបទៅអ្នកដាក់ពាក្យស្នើសុំ។ ការឆ្លើយតបអាច ១) យល់ព្រម ២) ពន្យាពេលដោយតម្រូវឲ្យបំពេញកិច្ចការបន្ថែម ឬ ៣) បដិសេធជាមួយហេតុផលសមស្រប។
  • ក្រោយពីជូនដំណឹងថាយល់ព្រម ប័ណ្ណសមាជិកភាពត្រូវធ្វើជូន និងផ្តល់ដំណឹងឲ្យមកទទួលក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ។

.) សុំចូលតាមរយៈការដឹងឮពីប្រព័ន្ធផ្សព្វផ្សាយ

  • អ្នកមានចំណាប់អារម្មណ៍ចូលជាសមាជិក ក្រោយពីទទួលព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ អាចទទួលព័ត៌មាន និងឯកសារអំពី តាមរយៈការស្នើសុំមកអគ្គលេខាធិការដ្ឋាន (ឯកសាររួមមាន ឯកសារគោល ក្រមសីលធម៌សមាជិក និងពាក្យស្នើសុំចូលជាសមាជិក) ឬតាមរយៈគេហទំព័ររបស់ gdpcambodia.party
  • យើងលើកទឹកចិត្តឲ្យអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមជាសមាជិក តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពី យ៉ាងតិចឲ្យបានម្តងមុននឹងសម្រេចចិត្តដាក់ពាក្យស្នើសុំចូលជាសមាជិក ឬសាកសួរព័ត៌មានអំពីសមាជិកជំហរណាម្នាក់។
  • ក្រោយពីមានការយល់ដឹងអំពីគោលការណ៍របស់ ប្រភេទសមាជិកភាព សិទ្ធិ និងកាតព្វកិច្ចរបស់សមាជិក គាត់ដាក់ពាក្យស្នើសុំចូលជាសមាជិក មកអគ្គលេខាធិការដ្ឋានផ្ទាល់ ឬតាមរយៈអ៊ីម៉ែល ឬគេហទំព័រ
  • ក្រោយពីទទួលពាក្យស្នើសុំ យ៉ាងយូរ១០ថ្ងៃ អគ្គលេខាធិការដ្ឋានត្រូវធ្វើការសម្ភាសន៍ដោយផ្ទាល់មាត់ ឬតាមរយៈទូរស័ព្ទ ឬតាមប្រព័ន្ធអ៊ីម៉ែល ដើម្បីវាយតម្លៃលើពាក្យស្នើសុំ។
  • ក្រោយពីសម្ភាសន៍ យ៉ាងយូរ៥ថ្ងៃ អគ្គលេខាធិការដ្ឋានត្រូវឆ្លើយតបទៅអ្នកដាក់ពាក្យស្នើសុំ។ ការឆ្លើយតបអាច ១) យល់ព្រម ២) ពន្យាពេលដោយតម្រូវឲ្យបំពេញកិច្ចការបន្ថែម ឬ ៣) បដិសេធជាមួយហេតុផលសមស្រប។
  • ក្រោយពីជូនដំណឹងថាយល់ព្រម ប័ណ្ណសមាជិកភាពត្រូវធ្វើជូន និងផ្តល់ដំណឹងឲ្យមកទទួលក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរ។

) ការដកសិទ្ធិ និងការបាត់បង់សមាជិកភាព

សិទ្ធិរបស់សមាជិកជំហរ ឬ សមាជិកគាំទ្រដែលមានចែងក្នុង[ឧបសម្ព័ន្ធ២] អាចត្រូវបានដកចេញក្នុងករណីសមាជិកណាម្នាក់មិនបានបំពេញកាតព្វកិច្ចបានត្រឹមត្រូវ។ ការខកខានបង់ប្រាក់សមាជិកភាពទៀងទាត់ ឬការមិនចូលរួមសកម្មភាពរបស់ ច្រើនលើក (លើស ៥០% នៃសកម្មភាពប្រចាំឆ្នាំ) ជាមូលហេតុដ៏ចំបងមួយក្នុងការដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត ឬសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន។ គណៈកម្មការប្រតិបត្តិគ្រប់កំរិត មានសិទ្ធិសម្រេចដកសិទ្ធិណាមួយរបស់សមាជិកណាម្នាក់។ ក្នុងករណីមិនសុខចិត្តចំពោះការសម្រេចដកសិទ្ធិ សមាជិកនោះអាចប្តឹងទៅគណៈកម្មាធិការវិន័យ និងដោះស្រាយវិវាទ។

សមាជិកណាម្នាក់អាចនឹងត្រូវបាត់សមាជិកភាព ក្នុងករណីរំលោភធ្ងន់ធ្ងរដល់គោលការណ៍រួមរបស់        គ ប ម។ ករណីរំលោភធ្ងន់ធ្ងរដល់គោលការណ៍រួម មានដូចជាការលួចបន្លំទ្រពសម្បត្តិ គ ប ម បង្ខូចកេរ្តិ៍ឈ្មោះ គ ប ម តាមប្រព័ន្ធសារព័ត៌មាន រំលោភបំពានលើអ្នកដទៃដោយជាក់ស្តែង។ល។ គណៈកម្មការប្រតិបត្តិគ្រប់កំរិត អាចស្នើសុំបញ្ឈប់សមាជិកភាពរបស់សមាជិកណាម្នាក់ទៅគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ ដែលមានសិទ្ធិសម្រេចចុងក្រោយក្នុងការបញ្ឈប់សមាជិកភាពរបស់សមាជិកណាម្នាក់។

) ប្រាក់សមាជិកភាព

គណៈកម្មការបណ្តោះអាសន្នបានសម្រេចក្នុងអង្គប្រជុំថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៥ កំណត់ប្រាក់សមាជិកភាពអប្បបរិមាដូចតទៅ៖

កំណត់សំគាល់:

  • សមាជិកម្នាក់ៗកំណត់ស្ថានភាពចំណូលដោយខ្លួនឯងដោយស្មោះត្រង់។
  • ប្រាក់សមាជិកភាពអាចបង់ជាប្រចាំឆ្នាំក៏បាន។

ទាញយក ឯកសារ សមាជិកភាព គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាំងស្រុង
ទាញយក ទម្រង់ ការសុំចុះឈ្មោះជាសមាជិក គបម

Close