ខួបអនុស្សាវរីយ៍លើកទី១០ ថ្ងៃកំណើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សមាជិករបស់គណបក្សបានបង្ហាញចំណាប់អារម្មណ៍នានាជាច្រើន
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១០ ថ្ងៃកំណើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សមាជិករបស់គណបក្សបានបង្ហាញចំណាប់អារម្មណ៍នានាជាច្រើន។ ខាងក្រោមនេះ គឺជាចំណាប់អារម្មណ៍របស់លោក មាន សាវុន សមាជិកគណៈកម្មាធិការនាយក៖
«ខ្ញុំដឹងថា គបម ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ដោយក្រុមបញ្ញវន្ត និងអតីតប្រធានអង្គការមិនមែនរដ្ឋាភិបាល ក្នុងនោះក៏មានលោកបណ្ឌិត កែម ឡី ដែលជាសហស្ថាបនិកដ៏មានប្រជាប្រិយភាព និងទទួលបានការគោរពស្រឡាញ់ ពីសំណាក់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។
ខ្ញុំយល់ថា វត្ថុបំណងក្នុងការបង្កើតគណបក្សមានដូចតទៅ៖
១. ស្វែងយល់អត្ថន័យពិតនៃពាក្យថា «ប្រជាធិបតេយ្យ» និងអភិវឌ្ឍលិទ្ធិប្រជាធិបតេយ្យដែលមានស្រាប់ឲ្យកាន់តែរឹងមាំ។
២. អភិវឌ្ឍធនធានមនុស្សឲ្យក្លាយជាអ្នកដឹកនាំល្អ ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ និងអន្តរជាតិ។
៣. បណ្ដុះផ្នត់គំនិតសាមគ្គីភាព ដោយមិនរើសអើងនិន្នាការនយោបាយជាដើម។ល។
ក្នុងខួបកំណើតគណបក្សឆ្នាំនេះ ខ្ញុំសូមថ្លែងអំណរគុណសមាជិកជំហ សមាជិកគាំទ្រ និងប្រជាជនទូទៅដែលបានរួមដំណើរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រតាំងពីថ្ងៃដំបូង រហូតដល់សព្វថ្ងៃនេះ៕»
