របាយការណ៍ សមាជជាតិលើកទី១ នៃគបម និងសមាសភាពគណៈកម្មាធិការនាយក

របាយការណ៍ សមាជជាតិលើកទី១ នៃគបម និងសមាសភាពគណៈកម្មាធិការនាយក

នៅថ្ងៃទី០២ ខែ សីហា ឆ្នាំ២០១៥ តំណាងប្រជាពលរដ្ឋចំនួន១០ឃុំ​/សង្កាត់មកពី​ខេត្ត កំពង់ស្ពឺ កំពត តាកែវ និង រាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីសមាជិក   បណ្តាញសង្គមខ្មែរដើម្បីខ្មែរ បាន​ជួបជុំគ្នាជាលើកដំបូងដើម្បីបង្កើតគណបក្ស​នយោ-​បាយ​មួយមានឈ្មោះថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គបម)​ ដែល​មាន​គុណ​តម្លៃ​​ “សាមគ្គីភាព យុត្តិធម៌ អហិង្សា” និង ទស្សនវិស័យសំខាន់ក្នុងការកសាង​ប្រទេស​កម្ពុជាឲ្យ ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ  និង ប្រទេសជាតិមានអធិបតេយ្យ​ពេញលេញ ។

ហើយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានធ្វើសមាជជាតិលើកទី១ ដើម្បីបោះឆ្នោតជ្រើសរើសអ្នកដឹកនាំកំពូលរបស់គណបក្សដែលក្នុងនោះមានប្រធានគណបក្ស ប្រធានគណៈកម្មាធិការប្រតិបត្តិ ប្រធានគណៈកម្មាធិការនាយក និងប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ។ ជាលទ្ធផលសមាជិកជាប្រតិភូតំណាងប្រមាណជា១០០នាក់ បានបោះឆ្នោតជ្រើសរើសលោកយ៉េង វីរៈ ឱ្យជាប់ជាប្រធានគណបក្ស និងប្រធានគណៈកម្មាធិការប្រតិបត្តិ លោកបណ្ឌិតយ៉ង សាំងកុមារ ឱ្យជាប់ជាប្រធានគណៈកម្មាធិការនាយក និងលោកស្រីប្រុក វ៉ាន្នី ឱ្យជាប់ជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ៕

ខាងក្រុមនេះជារបាយការណ៍ សមាជជាតិលើកទី១ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងឈ្មោះសមាជិកគណៈកម្មាធិការនាយក៖

Close