កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី២៧កញ្ញា

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី២៧កញ្ញា

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របៀបវារៈដែលត្រូវបានលើកយកមពិភាក្សាក្នុងកិច្ចប្រជុំនេះមាន បច្ចុប្បន្នភាពនយោបាយ របាយការណ៍រីកចម្រើន (ក្រុមការងារខេត្ត) ការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការនាយកទី១ (កម្មវិធី និងភស្តុភា) សមាសភាព គបមថ្មី និងផែនការសកម្មភាពបន្ត។ ក្រៅពីនេះគណៈកម្មាធិការប្រតិបត្តិក៏បានលើកយករបៀបវារៈផ្សេងៗមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះផងដែរ។

កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ៕

Related Articles

Close