បណ្ឌិតយ៉ង សាំងកុមារ៖ រដ្ឋាភិបាលហាក់មិនទទួលខុសត្រូវ ចំពោះការស្តីបន្ទោសពលរដ្ឋមិនចេះពិនិត្យមើលសារធាតុគីមីមុនទិញបន្លែ

អ្នកជំនាញផ្នែកកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិតយ៉ង សាំងកុមារថ្លែងថា ការអំពាវនាវឱ្យប្រជាពលរដ្ឋដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វ និងបញ្ចប់ការនាំចូលបន្លែដែលមានជាតិគីមី ពីប្រទេសជាតិខាងគឺជារឿងល្អ។ ប៉ុន្តែ ការស្តីបន្ទោសពលរដ្ឋខ្មែរពីការទិញបន្លែត្រីសាច់ ដោយមិនចេះពិនិត្យសារធាតុគីមីនេះ ហាក់បង្ហាញពីការមិនទទួលខុសត្រូវរបស់រដ្ឋាភិបាល លើការទប់ស្កាត់បញ្ហានេះ។ លោកបណ្ឌិតយ៉ង សាំងកុមារ បញ្ជាក់ថា ពលរដ្ឋជារឿងមួយ ប៉ុន្តែរដ្ឋាភិបាលតាមរយៈក្រសួងកសិកម្ម ​និងក្រសួងពាណិជ្ជកម្ម ជាពិសេសកាំកុងត្រូល ត្រូវមានភារកិច្ចពន្យល់ពលរដ្ឋ និងត្រូវពិនិត្យទប់ស្កាត់ការនាំចូលចំណីអាហារមានជាតិគីមី ហើយបន្ទោសទៅលើតែពលរដ្ឋ តើបង្កើតក្រសួងទាំងពីរនេះមកធ្វើអ្វី?

លោកបណ្ឌិតយ៉ង សាំងកុមារ បានបញ្ជាក់បន្ថែមថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចាត់ទុកបញ្ហាសុវត្ថិភាពចំណីអាហារ ជាគោលនយោបាយអាទិភាពមួយរបស់ខ្លួន សម្រាប់ចូលរួមប្រកួតប្រជែងដណ្តើមអាសនៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខ ដោយដាក់ចេញនូវដំណោះស្រាយចំនួន៣ចំណុច ទី១ បញ្ជូនមន្ត្រីជំនាញចុះធ្វើការជាប្រចាំជាមួយកសិករដើម្បីឱ្យពួកគាត់ចេះដឹកនាំការផលិតប្រកបដោយសុវត្ថិភាព ទី២ ពង្រឹងការត្រួតពិនិត្យឱ្យបានទៀងទាត់នៅលើទីផ្សារ ទី៣ រឹតបន្តឹងការនាំចូលចំណីអាហារពីប្រទេសខាងក្រៅ។

ប្រភព៖ vayo

Close