កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី១៨ តុលា

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី១៨ តុលា

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី១៨ តុលា

គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របៀបវារៈដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះមាន បច្ចុប្បន្នភាពនយោបាយ របាយការណ៍រីកចម្រើនអំពីក្រុមការងារគបមខេត្ត ការពិតនិត្យដំណើរការរៀបចំស្ទុយោ និងវេបសាយ ការត្រៀមរៀបចំសមាជគបមភ្នំពេញ និងខេត្តកំពង់ស្ពឺ ការចលនាធនធាន

ពិតនិត្យសេចក្តីព្រាងខិត្តប័ណ្ណ និងផ្សេងៗមួយចំនួនទៀតដែលត្រូវបានអង្គប្រជុំលើកយកមកពិភាក្សានៅព្រឹកនេះ។

កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕

Close