កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី២៣ តុលា

កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី២៣ តុលា

កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី២៣ តុលា

 

នៅថ្ងៃទី២៣ ខែតុលា នេះ គណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបើកកិច្ចប្រជុំវិសាមញ្ញ ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក ដើម្បីពិភាក្សាលើស្ថានភាពនយោបាយកម្ពុជាដែលកំពុងតែឡើងកម្តៅរវាងគណបក្សកាន់អំណាច និងគណបក្សសង្គ្រោះជាតិ។

របៀបវារៈដែលបានលើកយកមកពិភាក្សានាថ្ងៃនេះមាន បច្ចុប្បន្នភាពនយោបាយទូទៅនៅកម្ពុជាការសម្រេចជំហររបស់គបមអំពីការបែងចែកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិទៅឱ្យគណបក្សផ្សេងៗ នៅក្រោយពេលមានការរំលាយគណបក្សសង្គ្រោះជាតិ ការត្រៀមចេញសេចក្តីថ្លែងារណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានជុំវិញបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយ និងការរីកចម្រើននៃដំណើរការរៀបចំក្រុមសម្របសម្រួលថ្នាក់ខេត្តរាជធានីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក្នុងនោះក៏មានរៀបវារៈផ្សេងៗទៀតផងដែរ ដែលអង្គប្រជុំបានលើកយកមកពិភាក្សាគ្នា។

កិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

Related Articles

Close