កិច្ចប្រជុំគណៈកម្មាធិការនាយកទី១គបមថ្ងៃទី១០ធ្នូ

កិច្ចប្រជុំគណៈកម្មាធិការនាយកទី១គបមថ្ងៃទី១០ធ្នូ

កិច្ចប្រជុំគណៈកម្មាធិការនាយកទី១គបមថ្ងៃទី១០ធ្នូ

គណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួនរបស់គណបក្ស នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ដែលមានតំណាងប្រជាពលរដ្ឋចំនួន១០ឃុំសង្កាត់ មកពីខេត្ត កំពង់ស្ពឺ កំពត តាកែវ និង រាជធានីភ្នំពេញ ក្រោមកិច្ចសម្របសម្រួលពីសមាជិក   បណ្តាញសង្គមខ្មែរដើម្បីខ្មែរ ដែល​មាន​គុណ​តម្លៃ​​ “សាមគ្គីភាព យុត្តិធម៌ អហិង្សា” និង ទស្សនវិស័យសំខាន់ក្នុងការកសាង​ប្រទេស​កម្ពុជាឲ្យ ប្រជាពលរដ្ឋរស់នៅមានជីវិតថ្លៃថ្នូរ  និង ប្រទេសជាតិមានអធិបតេយ្យ​ពេញលេញ

របៀបវារៈដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះមាន កិច្ចស្វាយគមន៍សមាជិកគណៈកម្មាធិការនាយកថ្មី បច្ចុប្បន្នភាពនយោបាយ ពិភាក្សា និងសម្រេចគោលនយោបាយជាតិសំខាន់ៗ និង ពិភាក្សា និងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។

កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោកបណ្ឌិតយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន៕

Related Articles

Close