កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី១៤មីនា

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី១៤មីនា

គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ​បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របៀបវារៈដែលបានលើកយកមពិភាក្សាក្នុងកិច្ចប្រជុំនេះមាន ១.បច្ចុប្បន្នភាពនយោបាយ ២.របាយការណ៍រីកចម្រើន ៣.ការត្រៀមរៀបចំសមាជជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រកំពត ៤.ផែនការពង្រឹងគបមមូលដ្ឋាន ស្ថានភាពហិរញ្ញវត្ថុ និង ៥.ចលនាធនធានផ្សេង និង ៦.គោលនយោបាយ ១២៥ចំណុច។

​កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ៕

Close