កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី២១មីនា

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី២១មីនា

គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ​បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របៀបវារៈដែលបានលើកយកមពិភាក្សាក្នុងកិច្ចប្រជុំនេះមាន ១.បច្ចុប្បន្នភាពនយោបាយ ២.របាយការណ៍រីកចម្រើន ៣.ការពិនិត្យ និងកែសម្រួលនីតិវិធីសមាជខេត្ត ៤.ការត្រៀមរៀបចំាសមាជគបមខេត្ត និងការត្រៀមកិច្ចប្រជុំគណៈកម្មាធិការនាយក ៥.ការពិនិត្យលទ្ធផលចាត់ចែងប្រតិបត្តិស្រុក/ខណ្ឌ/ឃុំ/សង្កាត់ ​និងផែនការ ៦.ការរៀបចំក្រុមការងារកិច្ចការបោះឆ្នោត ៧.ការរៀបចំសមាជគបមយុវជន នៅឯនាយសមុទ្រ និង៨.ការចលនាធនធាន ការចំណាយទឹកភ្លើង។

​កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ៕

Close