គបម រៀបចំបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងឈរឈ្មោះតំណាងរាស្ត្រមណ្ឌលខេត្តកំពត

គបម រៀបចំបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងឈរឈ្មោះតំណាងរាស្ត្រមណ្ឌលខេត្តកំពត

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តកំពត បានរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រក្នុងបញ្ជីបេក្ខជនសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់មណ្ឌលខេត្តកំពត ដែលមានការចូលរួមពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក។ កម្មវិធីនេះរៀបចំនៅក្នុងភូមិឃ្ជាយខាងលិច ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ដែលមានអ្នកចូលរួមប្រមាណជា៧០នាក់។

ជាលទ្ធផល អង្គបោះឆ្នោតដែលជាសមាជិកក្រុមការងារ បានផ្តល់ការទុកចិត្តដល់ លោកអ៊ំ ផ ជាបក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១ លោក អ៊ួន សុផល ជា​ប់លំដាប់លេខរៀងទី២ អ្នកស្រី អ៊ុន សារ៉ាយ ជា​ប់លំដាប់លេខរៀងទី៣ លោក លោក សេង វ៉ាន ជា​ប់លំដាប់លេខរៀងទី៤ លោក គាត ម៉េងជា​ប់លំដាប់លេខរៀងទី៥ អ្នកស្រី ណាំ ចាន់នី ជា​ប់លំដាប់លេខរៀងទី៦ លោក ទូច ណាក់ ជា​ប់លំដាប់លេខរៀងទី៧ លោក សួន គន្ធា ជា​ប់លំដាប់លេខរៀងទី៨ លោក សាយ អ៊ន ជា​ប់លំដាប់លេខរៀងទី៩ និងលោក អ៊ុង ដឹប ជា​ប់លំដាប់លេខរៀងទី១០។ យោងច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា ៦ ដែលចែងអំពីអាសនៈនៅក្នុងរដ្ឋសភា ដែលក្នុងនោះនៅមណ្ឌលខេត្តកំពតមាន៦អាសនៈ។

 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន  នឹងមានផែនការរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រនៅគ្រប់មណ្ឌលខេត្តទូទាំងប្រទេសជាបន្តបន្ទាប់ តាមគោលការណ៍ប្រជាធិបតេយ្យពីក្រោមឡើងលើ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជនតំណាងរាស្ត្ររបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាងរាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាពលើការទទួលខុសត្រូវចំពោះអ្នក បោះឆ្នោតឱ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឱ្យមានការដកមុនអាណត្តិក្នុងករណីបំពេញ តួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ៕

Close