កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី១មេសា

កិច្ចប្រជុំគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានថ្ងៃទី១មេសា

នៅថ្ងៃទី០១ ខែមេសានេះ គណៈកម្មាធិការនាយកទី១គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបើកកិច្ចប្រជុំ ក្រោមការសម្របសម្រួលរបស់លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកទី១ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងគោលនយោបាយជាតិ១២៥ និងពិនិត្យលើកិច្ចការងារសំខាន់ៗមួយចំនួនដែលត្រូវបន្តដំណើរទៅរកការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។

បណ្ឌិតយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកទី១ ខាងឆ្វេង លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខាងស្តាំ

របៀបវារៈដែលបានលើកយកមកពិភាក្សានាថ្ងៃនេះមាន ១. បច្ចុប្បន្នភាពនយោបាយទូទៅនៅកម្ពុជា ២. របាយការណ៍រីកចម្រើន ៣. ការរៀបចំបេក្ខជន និងពង្រឹងសមត្ថភាពបេក្ខជន ៤. សំណើវិសោធនកម្មសមាជបេក្ខជន ៥. កាលវិភាពចុះបញ្ជីបេក្ខជន និងសមាជ ៦. ជ្រើសរើបេក្ខជននាយករដ្ឋមន្ត្រី ៧. ពិនិត្យ និងអនុម័តលើគោលនយោបាយជាតិ១២៥ ៨. រចនាសម្ព័ន្ធឃោសនា អង្កេតការបោះឆ្នោត និងការសម្រេចចិត្តផ្សេងៗ និង៩. តួនាទីបេក្ខជន។

កិច្ចប្រជុំនេះធ្វើនៅទីស្នាក់ការកណ្តាលរបស់គណបក្ស ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕

 

Close