កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី០៤មេសា

កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិគបមថ្ងៃទី០៤មេសា

គណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះ ​បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នៅទីស្នាក់ការកណ្តាលរបស់គណបក្សស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

របៀបវារៈដែលបានលើកយកមពិភាក្សាក្នុងកិច្ចប្រជុំនេះមាន៖

១.បច្ចុប្បន្នភាពនយោបាយ

២.របាយការណ៍រីកចម្រើន

៣.ការត្រៀមសមាជខេត្តកំពង់ឆ្នាំង និងបាត់ដំបង

៤. ពិនិត្យបន្ថែមលើគោលនយោបាយ១២៥ ក្រោយគណៈកម្មាធិការនាយកបានពិនិត្យ

៥. គោលការណ៍បង្កើតនាយកដ្ឋាន

៦. គោលការណ៍ណែនាំសស្តីពីការបង្កើតប្រតិបត្តិស្រុកឃុំ

៧. ស្ថានភាពហិរញ្ញវត្ថុ ៨. វេទិកាសាធារណៈ។

កិច្ចប្រជុំនេះគឺធ្វើឡើងក្រោមការសម្របសម្រួលពីលោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ៕

Close