យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ និងមន្រ្តីល្អ មកដល់បាត់ដំបងហើយ

យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ និងមន្រ្តីល្អ មកដល់បាត់ដំបងហើយ

យុទ្ធនាការពលរដ្ឋសកម្ម តំណាងរាស្ត្រល្អ និងមន្រ្តីល្អ មកដល់បាត់ដំបងហើយ

 

នៅថ្ងៃទី៨ មេសា​ ២០១៨ គណបក្សប្រជាធិបតេយ្យខេត្តបាត់ដំបង បានរៀបចំសមាជបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រល្អ ដែលកម្មវិធីនេះបានប្រារព្ធនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម/GDP) បានចូលរួមសមាជបោះឆ្នោតនេះ ហើយ អង្គបោះឆ្នោត ដែលជាប្រតិភូតំណាងរបស់សមាជិកគាំទ្ររបស់ គបម បាត់ដំបង បានចូលរួមបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រចំនួន៨រូប ដែលចូលរួមប្រកួតប្រជែងលំដាប់លេខរៀង។ ជាលទ្ធផលអង្គសមាជបានផ្តល់ការទុកចិត្ត ដល់តំណាងរបស់ខ្លួនដូចខាងក្រោមនេះ ដើម្បីឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ៖

  1. បេក្ខជនលំដាប់លេខរៀងទី១៖ ធរ ថាន់
  2. បេក្ខជនលំដាប់លេខរៀងទី២៖ ហេង ពុទ្ធា
  3. បេក្ខជនលំដាប់លេខរៀងទី៣៖ ប៉ុន ដាលីន (ស្រី)
  4. បេក្ខជនលំដាប់លេខរៀងទី៤៖ ហេង សេងហាប់
  5. បេក្ខជនលំដាប់លេខរៀងទី៥៖ ប៊ិន សីហា
  6. បេក្ខជនលំដាប់លេខរៀងទី៦៖ រ័ត្ន សុភា
  7. បេក្ខជនលំដាប់លេខរៀងទី៧៖ ប៊ុន សុវណ្ណ
  8. បេក្ខជនលំដាប់លេខរៀងទី៨៖ រួម សុខលី (ស្រី)

 

គួរបញ្ជាក់ផងដែរថា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអនុវត្ត នូវគោលការណ៍ប្រជាធិបតេយ្យពីក្រោមមកលើ និងគណនេយ្យភាពពីលើមកក្រោម។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជន តំណាងរាស្ត្ររបស់ គបម ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាង រាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាព លើការទទួលខុសត្រូវចំពោះអ្នក បោះឆ្នោតឲ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឲ្យមានការដកមុនអាណត្តិក្នុងករណីបំពេញ តួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ។

យើងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីទទួលបានតំណាងរាស្ត្រល្អ និងមន្ត្រីល្អធ្វើការបម្រើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប (ប្រជាពលរដ្ឋដែលចង់ចូលរួមជាមួយ គបម ជាពិសេសជាបេក្ខជនតំណាងរាស្ត្រ ឬជាអង្គបោះ ឆ្នោតរើសបេក្ខជនតំណាងរាស្ត្រ (ពលរដ្ឋសកម្ម) សូមទំនាក់ទំនង 085 665 545 / 016 553 475 / 017 351 763)។

គិតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ គបម បានរៀបចំសមាជរើសបេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រនៅចំនួន៧មណ្ឌលរួចហើយ ក្នុងចំណោម២៥មណ្ឌល ដូចជាមណ្ឌលភ្នំពេញ រតនគីរី សៀមរាប កំពត កំពង់ធំ កំពង់ឆ្នាំង និងបាត់ដំបង។ គបម នឹងរៀបចំបញ្ជី បេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រឲ្យបានគ្រប់២៥មណ្ឌល ឬ២៥រាជធានីខេត្ត សម្រាប់ចូលរួមប្រកួតការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

Close