លោកបណ្ឌិត យ៉ង សាំងកុមារ ឈរលំដាប់លេខរៀងទី១នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រគបម ខេត្តតាកែវ

លោកបណ្ឌិត យ៉ង សាំងកុមារ ឈរលំដាប់លេខរៀងទី១នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រគបម ខេត្តតាកែវ

លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកទី១គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានអង្គបោះឆ្នោតដែលជាប្រតិភូតំណាងសម្រេចគាំទ្រជាឯកច្ឆន្ទឱ្យលោក ជាប់ជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១នៅក្នុងបញ្ជីបេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តតាកែវ។

ដើម្បីអនុវត្តគោលការណ៍ប្រជាធិបតេយ្យពីក្រោមឡើងលើ នៅថ្ងៃទី០១ ខែឧសភា នេះ ក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋានខេត្តតាកែវ បានរៀបចំសមាជបោះឆ្នោតជ្រើសរើសលំដាប់លេខរៀងបេក្ខជនតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តតាកែវ។ ជាលទ្ធផលពលរដ្ឋសកម្មដែលជាប្រតិភូតំណាងបានបានសម្រេចឱ្យលោកបណ្ឌិត យ៉ង សាំងកុមារជាប់ជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ប្រចាំមណ្ឌលខេត្តតាកែវកូតាមកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សម្រាប់ត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ ក្រៅពីនេះមានលោក សំ រឿន ជាបក្ខជនលំដាប់លេខរៀងទៅ២ អ្នកស្រី ដួង ពី ជាបេក្ខជនលំដាប់លេខរៀងទី៣ លោក វង្ស សាវឿន ជាបេក្ខជនលំដាប់លេខរៀងទី៤ លោក ឡឹក សុធារ ជាបេក្ខជនលំដាប់លេខរៀងទី៥ លោក អ៊ីន អាន់ ជាប់លំដាប់លេខរៀងទី៦ លោក ពៅ សុភា ជាប់លំដាប់លេខរៀងទី៧ លោក សាញ់ សុឃឿន ជាប់លំដាប់លេខរៀងទី៨ លោក នាក់ និល ជាប់លំដាប់លេខរៀងទី៩ លោកទូច សាន ជាប់លំដាប់លេខរៀងទី១០ លោក សុក សោភា ជាប់លំដាប់លេខរៀងទី១១ និងលោក នូ ពាប់ ជាប់លំដាប់លេខរៀងទី១២។

គួរបញ្ជាក់ផងដែរថា ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ទទួលបានតំណាងរាស្ត្រល្អ ធ្វើការបម្រើផល​ប្រយោជន៍ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានអនុវត្ត នូវគោលការណ៍ប្រជាធិបតេយ្យពីក្រោមមកលើ និងគណនេយ្យភាពពីលើមកក្រោម ពោលគឺអ្នកខាងក្រោមមានសិទ្ធិចូលរួមជ្រើសរើសអ្នកដឹកនាំ ឬអ្នកតំណាងរបស់ខ្លួនដោយផ្ទាល់ និងទទួលខុសត្រូវពីលើមកក្រោមវិញ។ តាមរយៈ គោលការណ៍នេះ ប្រតិភូតំណាងសមាជិកតាមរាជធានី-ខេត្ត (ពលរដ្ឋសកម្ម) ជាអ្នកបោះឆ្នោត ជ្រើសរើសបេក្ខជនតំណាងរាស្ត្រ មិនមែនចាត់តាំងដោយអ្នកដឹកនាំនៅខាងលើទេ។ បេក្ខជន តំណាងរាស្ត្ររបស់ គបម ទូទាំងប្រទេស នឹងធ្វើការបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រី។ បេក្ខជននាយករដ្ឋមន្ត្រី និងចុះកិច្ចសន្យាជាមួយបេក្ខជនតំណាងរាស្ត្រ ហើយបេក្ខជនតំណាងរាស្ត្រ ចុះកិច្ចសន្យាជាមួយពលរដ្ឋសកម្ម ជាពិសេសឯកភាព លើការទទួលខុសត្រូវចំពោះអ្នកបោះឆ្នោតឲ្យ ដោយរាប់បញ្ចូលនូវការយល់ព្រមឲ្យមានការដកមុនអាណត្តិក្នុងករណីបំពេញ តួនាទីជាតំណាងរាស្ត្រ និងនាយករដ្ឋមន្ត្រី មិនបានល្អ។

យើងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដើម្បីទទួលបានតំណាងរាស្ត្រល្អ និងមន្ត្រីល្អធ្វើការបម្រើ ប្រជាពលរដ្ឋខ្មែរគ្រប់រូប (ប្រជាពលរដ្ឋដែលចង់ចូលរួមជាមួយ គបម ជាពិសេសជាបេក្ខជនតំណាងរាស្ត្រ ឬ ជាអង្គបោះឆ្នោតរើសបេក្ខជនតំណាងរាស្ត្រ (ពលរដ្ឋសកម្ម) សូមទំនាក់ទំនង  085 665 545 / 016 553 475 / 017 351 763)។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងរៀបចំបញ្ជីបេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រឲ្យបានគ្រប់២៥មណ្ឌល ឬ ២៥រាជធានី/ខេត្ត សម្រាប់ចូលរួមប្រកួតការបោះឆ្នោតជាតិ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕

 

 

Close