កសិករមួយចំនួននៅស្រុកមុខកំពូលអស់ជំនឿលើការធ្វើកសិកម្ម

កសិករមួយចំនួននៅស្រុកមុខកំពូលអស់ជំនឿលើការធ្វើកសិកម្ម

 

កសិករមួយចំនួននៅភូមិគោហ៊េកើត ឃុំរកាងកោងទី១ ស្រុកមុខកំពូលខេត្តកណ្តាល លើក ឡើងថា ពួកគាត់ហាក់អស់ជំនឿលើការធ្វើកសិកម្មដោយសារតែការដាំដុះចំណាយដើមទុន ច្រើនផលមកវិញលក់បានថោក។

នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃនេះ ប្រជាកសិករមួយចំនួនលើកឡើងថា ​ពួកគាត់ចំណាយលើការទិញពូជ ទិញជី ទិញថ្នាំពុល និងសាំងជាដើមក្នុងតម្លៃខ្ពស់ប៉ុន្តែផលបានវិញលក់បានថោក។

បញ្ហាមួយទៀតគឺពួកគាត់ថា ដីស្រែកចំការបច្ចុប្បន្នមិនសូវល្អដូចមុនទេ ដោយសារ ការ ប្រើប្រាស់ជី និងថ្នាំគីមីច្រើនពេក។

លោកយឹម ប៊ុនធឿន អះអាងថា គាត់ដាំអំពៅប្រមាណ៤ពាន់គុម្ព។ លោកថា បច្ចុប្បន្នពិបាក ដាំដុះមិនសូវល្អ មិនមានទឹកគ្រប់គ្រាន់ ចំណែកផលបានមកលក់វិញបានថោក។​

លោក យឹម ប៊ុនធឿន៖«កាលមុនមួយឆ្នាំលក់បាន១លាន២លានចឹងទៅ តែឥឡូវលក់អត់ សូវដាច់។ឥឡូវមិនដឹងធ្វើម៉េចទេ ដាំបន្លែដាំអីអត់មានទឹក ខ្វះទុនផង។»

កសិករម្នាក់ទៀត អ្នកស្រី ហែម ហេង​ មានប្រសាសន៍ថា ពីមុនដាំដុះមិនប្រើប្រាស់ជីនិង ថ្នាំគីមីងាយស្រួលមិនអស់ទុនទេ។​ អ្នកស្រីថា បច្ចុប្បន្នតម្រូវការចាំបាច់ប្រើប្រាស់ជី និងថ្នាំគីមី ចំណាយទុនច្រើន ហើយក៏ធ្វើឲ្យខូចដីដែរ។

​អ្នកស្រី ហែម ហេង៖«ពីមួយឆ្នាំទៅមួយឆ្នាំពិបាកជាងមុនធ្លាក់ចុះពីរឆ្នាំ។ ណាមួយដំណាំ យើងដាំអត់សូវល្អ ហើយបើដាំបានលក់អត់សូវបានថ្លៃចឹងទៅ។ អត់ច្បាស់ហាងឆេងទេ។​»

លោក យ៉ង សាំងកុមារ អ្នកជំនាញផ្នែកកសិកម្ម និងជាប្រធានគណៈកម្មាធិការនាយកនៃគ ប ម ណែនាំឲ្យកសិករប្រមូលផ្តុំគ្នាជាសហគមន៍ ដើម្បីដាំដំណាំដោយមិនប្រើប្រាស់គីមី ហើយ រកទីផ្សារលក់។ លោកបន្តថា បើកសិករចងក្រងគ្នាជាសហគមន៍ហើយ លោកនឹងជួយ ចែករំលែកចំណេះដឹងផ្នែកកសិកម្មជួយកសិករទាំងនោះ។​​

លោក កុមារ ក៏បានជំរុញឲ្យកសិករលើកបញ្ហាទាំងនេះទៅអាជ្ញាធរដែលជាប់ឆ្នោតជួយ ដោះស្រាយផងដែរ។

លោក យ៉ង សាំងកុមារ៖«គណបក្សណាដែលពលរដ្ឋគាំទ្របោះឆ្នោតឲ្យដឹកនាំដោះស្រាយ បញ្ហាហ្នឹង គណបក្សនោះបានមានសិទ្ធិ​អំណាចធ្វើការងារហ្នឹង។ ចឹងប្រជាពលរដ្ឋយើងបាន បោះឆ្នោតហើយ ហើយគណបក្សប្រជាជនកំពុងដឹកនាំប្រទេសដឹកនាំឃុំសង្កាត់​។ ចឹងគាត់ មានសិទ្ធិអំណាចគ្រប់គ្រាន់ដោយសារយើងផ្តល់អំណាចឲ្យគាត់១អា ណត្តិ ម្តង៥ឆ្នាំ។​»

ក្នុងពិធីសំណេះសំណាលនេះ កសិករមួយចំនួនបញ្ជាក់ថា អ្នកភូមិខ្លះសម្រេចលក់ដីឲ្យឈ្មួញ ហើយដូរទៅរកស៊ីឈ្នួលគេនៅភ្នំពេញ ឬធ្វើចំណាកស្រុកទៅប្រទេសថៃវិញ៕

Close