ហេតុអ្វីបានជាខ្មែរនៅតែ​មិនរីកចម្រើន?

ហេតុអ្វីបានជាខ្មែរនៅតែ​មិនរីកចម្រើន?

 

មាន​សំណួរជាច្រើនបានចោទឡើងថា ហេតុអ្វីបានជា រដ្ឋាភិបាលថៃ តែង​តែ​ជួយ​ឧបត្ថម្ភ​កសិក​រ​​​​រឿង​ទុន​ និង​ទីផ្សារ? ហេតុអ្វី​បាន​ជា​ ប្រជាពលរដ្ឋខ្មែរ​ នាំ​គ្នា​សម្រុក​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​ថៃ​ច្រើនម្ល៉េះ? ហើយហេតុអ្វីបានជា​ ខ្មែរ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ច្រើន​ម្លេះ? ជាដើម។​

ជា​ការឆ្លើយតប​ទៅនឹង​ចម្ងល់ទាំងប៉ុន្មាន​ខាងលើ យើងសូមជូនយោបល់​ថា នោះ​គឺ​មក​ពី​ប្រជា​​ពលរដ្ឋ និង​​អ្នក​នយោបាយ​ថៃ ​គេ​ច្រើន​ឱ្យ​តម្លៃ​ទៅ​លើ​គោល​នយោ​បាយ​កសិកម្ម សុខា​ភិបាល សេដ្ឋកិច្ច និងការងារ ព្រមទាំង​គោលនយោបាយ​សង្គមកិច្ច​។ល។

ចំណែកប្រជាពលរដ្ឋ និងអ្នកនយោបាយខ្មែរភាគ​ច្រើន នៅតែ​ឱ្យតម្លៃទៅលើរឿងសង្គ្រាម និង​សន្តិភាព ​រឿងក្បត់ជាតិ និង​ស្នេហាជាតិ រឿងយួន និងអាយ៉ងយួន រឿងបុគ្គលនិយម ឬ​ អញ​និយម (មានមួយអត់មួយជាដើម)។​

ដើម្បីឱ្យកម្ពុជា រីកចម្រើន និងមានភាពសម្បូរសប្បាយជាងថៃ យើង​ត្រូវ​នាំ​គ្នា​ឱ្យ​តម្លៃ​លើ​ការ​ប្រកួត​ប្រជែង​គោល​ន​យោបាយដោះស្រាយបញ្ហាកសិករ កម្មករ យុវជន និង​ប្រជា​ពលរដ្ឋ​ទូ​ទៅ និង​បញ្ហា​ជាតិ​ តាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​បញ្ឈប់​នូវ​ការ​បណ្តុះ​សេចក្តីស្អប់ ចងកំហឹង គំនុំគំកួនរវាងខ្មែរ និងខ្មែរ ដោយសារនិន្នាការគណបក្សនយោបាយ និង​លែង​ប្រកាន់​យក​ផ្នត់​គំនិត​មានឯង​អត់អញ មានអញអត់ឯង​។​

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)  ឱ្យ​តម្លៃខ្ពស់​ទៅ​លើ​ការ​ប្រកួត​ប្រជែង ​ដោយ​គោល​នយោបាយ និង​គំនិត​ល្អៗ ដើម្បីជួយកសិករផ្នែកទឹក ទុន ទីផ្សារ និងបច្ចេកទេស ជួយ​បង្កើត​ការងារ​ជូនកម្មករ​​ បន្ថែមលើនោះទៀត គឺ​ផ្ដល់​សេវាសាធារណ:ល្អ មន្ទីរពេទ្យ និង​សាលា​រៀន​ល្អ​។ ជាមួយ​គ្នា​នេះ​ដែរ​​ យើង​ក៏​មិន​ឱ្យ​តម្លៃ​ទៅ​លើ​បុគ្គល​និយម ឬ​ អញនិយមឡើយ ព្រោះ​វា​ជា​រនាំង​នៃ​ការ​រីក​ចម្រើន​៕

 

ចុចទីនេះដើម្បីដោនឡូតសៀវភៅបៃតងដែលស្តីពីគោលនយោបាយ ១២៥ ចំណុចរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

 

Close