រដ្ឋចាយលុយរាស្ត្រ ដាក់ឈ្មោះខ្លួនឯង

រដ្ឋចាយលុយរាស្ត្រ ដាក់ឈ្មោះខ្លួនឯង

 

នៅពេលអ្នកទិញខោអាវ ឬ ចូលញ៉ាំអាហារនៅហាងទំនើប អ្នកនឹងឃើញក្រដាសគិតលុយ (វិក្កយបត្រ) ដែលបញ្ជាក់ថា អ្នកបានបង់ពន្ធ១០% ឱ្យរដ្ឋ។ បានន័យថា បើអ្នកទិញ ឬ ញ៉ាំអស់ ១០ដុល្លារ អ្នកបានបង់ពន្ធ១ដុល្លារជូនរដ្ឋ ។

បើអ្នកចាក់សាំង១លីត្រ អស់៤០០០រៀល អ្នកបានបង់ពន្ធជូនរដ្ឋ១០០០រៀល (២៥%)។ អាស្រ័យនឹងកម្រិតបា្រក់ខែអ្នក រដ្ឋកាត់ពន្ធពីអ្នកពី ៥% ឬ ១០% ឬ ២០%។ មានពន្ធជាច្រើនទៀតដែលពលរដ្ឋខ្មែរបានបង់ដោយផ្ទាល់ ឬ ដោយប្រយោលទៅចិញ្ចឹមរដ្ឋ។ តើគេយកលុយពន្ធទៅណា?

គេយកលុយពន្ធរបស់អ្នកទៅបើកប្រាក់ខែឱ្យសមាជិករាជរដ្ឋាភិបាលដ៏ច្រើនស្អេកស្កះ ​និងមន្រ្តីរាជការ ប៉ូលីស ទាហាន សាងសង់សាលា ធ្វើផ្លូវ។ល។និង។ល។ នៅពេលគេយកលុយពន្ធ របស់អ្នកសង់សាលា ឬ ធ្វើផ្លូវ គេផ្សព្វផ្សាយឱ្យអ្នកអរគុណ គណបក្សប្រជាជនដែលដឹកនាំរាជរដ្ឋាភិបាល។

នៅពេលផ្លូវដែលសាងសង់សម្រាប់១០ឆ្នាំ ឬ ២០ឆ្នាំ ខូចអស់ក្នុងរយៈពេលតែ ១ ឬ ២ឆ្នាំ គេក៏យកលុយពន្ធរបស់អ្នកទៅជួសជុល ហើយផ្សព្វផ្សាយប្រាប់អ្នកថា គេខំប្រឹងធ្វើរហូត។

តើអ្នកមានដឹងដែរឬទេ ថាគេយកលុយពន្ធរបស់អ្នកធ្វើអ្វីខ្លះ ធ្វើបែបណា ហើយអ្នកណាទទួលខុសត្រូវលើការចាយលុយពន្ធមិនត្រឹមត្រូវបែបពុករលួយ?

តើអ្នកដែលទទួលប្រាក់ខែ និងចាយវាយលុយពន្ធ មានដែលនឹកឃើញដែរឬទេ ថាលុយទាំងនេះគឺជាការខំប្រឹងហូរញើសហូរឈាមរបស់រាស្រ្តខ្មែរ?

 

ចុចទីនេះដើម្បីដោនឡូតសៀវភៅបៃតងដែលស្តីពីគោលនយោបាយ ១២៥ ចំណុចរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

Close