តើត្រឹមត្រូវទេ ដែលចង់កសាងសង្គមប្រជាធិបតេយ្យតាមរយៈការជេរប្រមាថ និងលាបពណ៌គ្នា?

តើត្រឹមត្រូវទេ ដែលចង់កសាងសង្គមប្រជាធិបតេយ្យតាមរយៈការជេរប្រមាថ និងលាបពណ៌គ្នា?

 

នៅប្រទេសកម្ពុជាមានអ្នកដឹកនាំនយោបាយសំខាន់ៗ ដូចជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក សម រង្ស៊ី លោក កឹម សុខា ជាដើម ដែលមានទស្សននយោបាយផ្សេងគ្នា ហើយគាត់នីមួយៗតែងមានអ្នកគាំទ្ររៀងៗខ្លួន។

តើជារឿងត្រឹមត្រូវដែរឬទេ ក្នុងការកសាងសង្គមប្រជាធិបតេយ្យ នៅពេលអ្នកដឹកនាំនយោបាយដែលមានគំនិតផ្សេងគ្នា ចោទគ្នាថាក្បត់ជាតិ?

តើជារឿងត្រឹមត្រូវដែរឬទេ ដែលអ្នកគាំទ្រអ្នកដឹកនាំណាម្នាក់ ចោទអ្នកដទៃដែលមិនស្របនឹងគំនិតមេដឹកនាំខ្លួន ឬ ទិតៀនមេដឹកនាំខ្លួន ថាជាជនក្បត់ជាតិ ជាអាយ៉ងរបស់អ្នកនេះ របស់អ្នកនោះ?

នៅក្នុងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន យើងតែងអប់រំសមាជិកយើង ឱ្យរៀនចេះគោរពមតិផ្សេងគ្នា ចេះជជែកគ្នាដោយមានហេតុផល ហើយចៀសវាងការជេរ ការចោទ និងលាបពណ៌អ្នកដទៃដែលមានគំនិតខុសពីយើង។ នេះជាវប្បធម៌នយោបាយថ្មី ដែលយើងចង់បណ្តុះ បើយើងពិតជាចង់កសាងសង្គមប្រជាធិបតេយ្យពិតប្រាកដមួយនៅកម្ពុជាមែននោះ។

ការមានគំនិតខុសគ្នា ការទិតៀនគំនិតផ្សេងគ្នា ការសម្តែងមតិ វាជារឿងធម្មតាទេនៅក្នុងសង្គមប្រជាធិបតេយ្យ តែការជេរ ការចោទ និងការលាបពណ៌គ្នា វាមិនមែនជារឿងធម្មតាទេ ហើយវាជាការគិតដែលខុសឆ្គង និងជាការគិតបែបផ្តាច់ការ។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើនយោបាយមានទស្សនវិស័យវែងឆ្ងាយ គឺបណ្តុះអ្នកដឹកនាំល្អ និងកសាងមូលដ្ឋានគ្រឹះប្រជាធិបតេយ្យទូទាំងប្រទេស និងធ្វើនយោបាយដោយឈរលើគុណតម្លៃស្នូលរបស់ខ្លួនគឺសាមគ្គី យុត្តិធម៌ អហិង្សា​៕

 

ចុចទីនេះដើម្បីដោនឡូតសៀវភៅបៃតងដែលស្តីពីគោលនយោបាយ ១២៥ ចំណុចរបស់ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន

 

Close