ចង់បានសង្គមប្រជាធិបតេយ្យត្រូវមានការចូលរួមទាំងប្រជាពលរដ្ឋ និងបក្សនយោបាយ

ចង់បានសង្គមប្រជាធិបតេយ្យត្រូវមានការចូលរួមទាំងប្រជាពលរដ្ឋ និងបក្សនយោបាយ

 

ការកសាងសង្គមប្រជាធិបតេយ្យគឺ ត្រូវមានការចូលរួមពីប្រជាពលរដ្ឋតាមរយៈគណបក្សនយោបាយ ដែលមានទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងក្នុងសភា និងក្រៅសភា។

កម្ពុជា ត្រូវការការប្រកួតប្រជែងនយោបាយដោយភាពរស់រវើករវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង។

ការណ៍មានបក្សប្រឆាំងខ្លាំង នឹងជំរុញឲ្យបក្សកាន់អំណាចខំធ្វើការបម្រើប្រជាពលរដ្ឋកាន់តែល្អប្រសើរ ដើម្បីទទួលបានការគាំទ្រ និងកាន់អំណាចបន្តទៀត។ នៅពេលដែលបក្សធ្លាប់មានបទពិសោធន៍កាន់អំណាចក្លាយជាបក្សប្រឆាំងម្តងវិញធ្វើឱ្យការប្រឆាំងកាន់តែខ្លាំង និងល្អប្រសើរ។ នៅពេលបក្សប្រឆាំងខ្លាំង បក្សកាន់អំណាចខ្លាំងក្នុងការប្រកួតប្រជែងសមត្ថភាពនយោបាយ​ដឹកនាំប្រទេសប្រជាពលរដ្ឋទាំងអស់ និងសង្គមជាតិទាំងមូល នឹងបានទទួលផលប្រយោជន៍ពីការប្រកួតប្រជែងនយោបាយ។

សូមកុំខឹងស្អប់បក្សប្រឆាំងពេក ហើយនិងសូមកុំខឹងស្អប់បក្សកាន់អំណាចពេក។ ទាំងអស់គ្នាគឺជាចលករួមទើបធ្វើឱ្យសង្គមមួយក្លាយជាសង្គមប្រជាធិបតេយ្យពិតប្រាកដបាន ហើយប្រជាពលរដ្ឋក៏ជាចំណែកមួយនៃចលករួមក្នុងនោះដែរ៕

 

Close